PillTech ចាប់ដៃជាមួយ Sanofi នាំយកដំណោះស្រាយអាំងស៊ុយលីន តម្លៃសមរម្យមកកម្ពុជា ដើម្បីពង្រឹងសុខុមាលភាពអ្នកជំងឺទឹកនោមផ្អែម
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រឹត្តិការណ៍សម្ពោធ Sanofi Impact…
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រឹត្តិការណ៍សម្ពោធ Sanofi Impact…
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ព្រឹត្តិការណ៍សម្ពោធ Sanofi Impact Brands បានបង្ហាញយ៉ាងច្បាស់ថា ៖ កម្ពុជាកំពុងបោះជំហានទៅមុខលើលទ្ធភាពទទួលបានការព្យាបាលដោយអាំងស៊ុយលីន ហើយការជឿទុកចិត្ត ព្រមទាំងចំណេះដឹងអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់អាំងស៊ុយលីន នៅតែត្រូវការបន្ថែមទៀត ។ ទោះបីជាអាំងស៊ុយលីន ត្រូវបានរកឃើញជាងមួយសតវត្សរ៍មកហើយក៏ដោយ ប៉ុន្តែនៅកម្ពុជា ការប្រើប្រាស់អាំងស៊ុយលីន នៅមានកម្រិតទាបជាងតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ ដោយសារតែការប្រើប្រាស់អាំងស៊ុយលីន នៅតែត្រូវបានគេយល់ថា “មានភាពលំបាក” ។ ហើយពេលដែលអ្នកជំនាញផ្នែកសុខាភិបាលដូចជាវេជ្ជបណ្ឌិត និងឱសថការីមានភាពមិនច្បាស់អំពីអាំងស៊ុយលីន នោះក្តីបារម្ភនឹងមានលើអ្នកជំងឺដូចគ្នា ។

ក្រុមហ៊ុនធុរកិច្ចថ្មី PillTech Solutions អតីតម្ចាស់ជ័យលាភីពានរង្វាន់ឌីជីថលកម្ពុជា (Cambodia Digital Awards – CDA 2021) ជាធុរកិច្ចបច្ចេកវិទ្យាថ្មីឆ្នើមប្រចាំឆ្នាំ (Best Digital Startup of the Year) កំពុងបង្ហាញថា ក្រុមហ៊ុនធុរកិច្ចថ្មីរបស់កម្ពុជាពិតជាអាចពង្រីកវិសាលភាពខ្លួន ហើយទន្ទឹមនឹងនេះបានបង្កើតភាពវិជ្ជមានសម្រាប់សង្គមផងដែរ ។ PillTech ក៏ទទួលបានមេដាយមាសក្នុងកម្មវិធីពានរង្វាន់ ASEAN ICT Awards ឆ្នាំ២០២១ ផងដែរ ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្ពុជា ក្នុងការបង្កើតដំណោះស្រាយឌីជីថលលើឆាកតំបន់ និងអន្តរជាតិ ។
PillTech បានចាប់ដៃជាមួយ Sanofi’s Global Health Unit ដើម្បីនាំយក Sanofi Impact Brands មកកាន់ទីផ្សារកម្ពុជា ដែលនេះជាការការប្តេជ្ញាចិត្តរួម ដើម្បីធានាថាឱសថដែលមានគុណភាពអាចទៅដល់ដៃប្រជាជនខ្មែរគ្រប់រូប ដោយមិនគិតពីជីវភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមឡើយ ។
ធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott Phnom Penh ព្រឹត្តិការណ៍នេះបានទទួលការចូលរួមទាំងផ្ទាល់ និងតាមអនឡាញ (Hybrid) ដោយវេជ្ជបណ្ឌិត និងឱសថការីជាង ៦៥០ នាក់ ទាំងនៅទីតាំងផ្ទាល់ និងតាមអនឡាញ ដោយឱសថការីទូទាំងប្រទេសបានចូលរួម ហើយទទួលបានពិន្ទុ CPD លើប្រធានបទ៖ ស្ថានភាពចាប់ផ្តើមប្រើអាំងស៊ុយលីន របៀបកំណត់កម្រិតប្រើប្រាស់ដោយសុវត្ថិភាព របៀបប្រើប៊ិចអាំងស៊ុយលីនឱ្យត្រឹមត្រូវ និងរបៀបផ្តល់ប្រឹក្សាដល់អ្នកជំងឺដោយទំនុកចិត្ត ។ ព្រឹតិ្តការណ៍នេះក៏បានបង្ហាញពីការផ្លាស់ប្តូរពីម៉ាកសញ្ញាអាំងស៊ុយលីន Lantus ទៅជា Insulin Glargine Impact SoloStar ក្រោមខ្លឹមសារថា ៖ រូបរាងថ្មី • គុណភាពដដែល • បទពិសោធន៍ប្រើប្រាស់អាំងស៊ុយលីនដូចមុន ។

កម្មវិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យជំនួយ ស៊ុំ សត្ថា ប្រធានសមាគមសមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា( CADET) ។ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន បានធ្វើបទបង្ហាញស្តីពី ៖ «ការព្យាបាលដោយអាំងស៊ុយលីន ៖ ពេលណាត្រូវចាប់ផ្តើម និងរបៀបគ្រប់គ្រងឱ្យមានប្រសិទ្ធភាពបំផុត» បន្ទាប់មកមានការពិភាក្សាពីក្រុមគ្រូពេទ្យឯកទេស និងសិក្ខាសាលាអនុវត្តផ្ទាល់លើការចាប់ផ្ដើមប្រើប្រាស់ ការកំណត់កម្រិត និងបច្ចេកទេសផ្ដល់ប្រឹក្សា ព្រមទាំងថ្នាក់ដឹកនាំរបស់ Sanofi’s Global Health Unit គឺលោក Thibaud Lefort, Head of Operations និងលោកស្រីវេជ្ជបណ្ឌិត Vijeta Tiwari ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់ភាពជាដៃគូនេះផងដែរ ។
លោកឱសថបណ្ឌិត ជា វិរៈ នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន PillTech បានមានប្រសាសន៍ថា ៖ «លទ្ធភាពទទួលបាន និងតម្លៃសមរម្យតែមួយមុខ មិនអាចធ្វើឱ្យអ្នកជំងឺចាប់ផ្តើមប្រើប្រាស់នោះទេ ។ ប៉ុន្តែលទ្ធភាពទទួលបាន រួមបញ្ចូលជាមួយនឹងតម្លៃសមរម្យ ព្រមទាំងចំណេះដឹងរបស់អ្នកជំនាញសុខាភិបាល នឹងធ្វើឱ្យអ្នកជំងឺចាប់ផ្តើមទុកចិត្តទទួលយកការប្រើប្រាស់ និងឈានទៅដល់និរន្តរភាពនៃការថែទាំសុខភាព “នេះហើយ ដែលនាំអោយការព្យាបាលនឹងមានប្រសិទ្ធភាពជាងមុន» ។

ព័ត៌មានបន្ថែម ៖
ឱសថស្ថាន និងគ្លីនិកអាចបញ្ជាទិញឱសថបោះដុំមានបញ្ជិកាត្រឹមត្រូវ ព្រមទាំង Sanofi Impact Brands ក្នុងតម្លៃពិសេស ក្នុង PillTech App នៅលើ Apple App Store និង Google Play Store ។
https://onelink.to/up4dfj ៕ អអត្ថបទសហការ
ចែករំលែកព័តមាននេះ