Changan Cambodia ធ្វើឱ្យកក្រើកទីផ្សាររថយន្ត ដោយសម្ពោធជាផ្លូវការកំពូលរថយន្តពីរម៉ូដែលថ្មី ៖ Changan NEVO Hunter និង Changan CS35 Max
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន Changan Cambodia…
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន Changan Cambodia…
រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន Changan Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Changan មកពីប្រទេសចិន ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនធំ RMA CAMBODIA បានប្រកាសសម្ពោធជាផ្លូវការនូវរថយន្តពីរម៉ូដែលថ្មីបំផុតប្រចាំឆ្នាំ ២០២៦ គឺរថយន្តភីកអាប់អគ្គិសនីបច្ចេកវិទ្យាថ្មី NEVO Hunter E និងរថយន្ត Crossover SUV ដ៏ស៊ីវិល័យ CS35 Max ។ ការបង្ហាញវត្តមានរបស់រថយន្តទាំងពីរនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្តល់ជូនអតិថិជននូវជម្រើសរថយន្តដែលមានបច្ចេកវិទ្យាទំនើប សន្សំសំចៃខ្ពស់ និងផាសុកភាពលើសគេ ។


១. Changan NEVO Hunter E: កំពូលរថយន្តភីកអាប់អគ្គិសនីជំនាន់ថ្មី (REEV)
NEVO Hunter E គឺជារថយន្តភីកអាប់ដំបូងគេដែលប្រើបច្ចេកវិទ្យា Range-Extended Electric Vehicle (REEV) ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងម៉ាស៊ីនសាំងសម្រាប់សាកថាមពលវិញ ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួលដោយមិនបារម្ភរឿងអស់អាគុយ ។

២. Changan CS35 Max: រថយន្ត Crossover SUV ដ៏ទាន់សម័យ និងស្ព័រ
CS35 Max គឺជាការវិវត្តន៍ថ្មីដែលនាំមកនូវរូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាសុវត្ថិភាពឈានមុខគេ សម្រាប់អ្នកដែលចូលចិត្តភាពស៊ីវិល័យ និងការបើកបរក្នុងក្រុង។

អគ្គនាយករបស់ RMA Cambodia បានមានប្រសាសន៍ថា ៖ «ការនាំចូលរថយន្តទាំងពីរម៉ូដែលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកម្ពុជា ដែលចង់បានរថយន្តដែលមានរូបរាងស្អាត បច្ចេកវិទ្យាទំនើប និងជាពិសេសគឺការសន្សំសំចៃថវិកា។ យើងជឿជាក់ថា CHANGAN NEVO Hunter E និង CHANGAN CS35 Max នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រួសារ និងការប្រើប្រាស់អាជីវកម្ម» ។

បច្ចុប្បន្ន រថយន្តទាំងពីរម៉ូដែលនេះមានដាក់បង្ហាញ និងសម្រាប់សាកល្បងបើកបរ (Test Drive) នៅគ្រប់សាខា showroom របស់ Changan Cambodia ។
ព័ត៌មានបន្ថែម លើរថយន្តទាំងពីរ ៖
CHANGAN NEVO Hunter E : https://www.facebook.com/share/v/1CUywiXWg2/?mibextid=wwXIfr
CHANGAN CS35 MAX: https://www.facebook.com/share/v/1Awf93dRP1/?mibextid=wwXIfr
ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖
ហ្វេសប៊ុក ៖ Changan Cambodia
ទូរស័ព្ទ ៖ 011 999 375 ៕ អត្ថបទសហការ















ចែករំលែកព័តមាននេះ