ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុរ ថោះ វក ចូលដល់វ័យកណ្តាល ទ្រព្យធំហូរចូលមិនដាច់

4 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំកុរ បុគ្គល​ឆ្នាំកុរ មានចិត្ត​ដែល​ល្អ ថែម​ទាំង​ស្មោះត្រង់​។ ប៉ុន្តែ​ក្នុង​វ័យក្មេង​ពុំ​សូវ​មាន​ប្រាក់​ឡើយ​។ លុះដល់​អាយុ​ក្រោយ​៥០​ឆ្នាំ ទ្រព្យ​ធំ​នឹង​ចាប់ផ្តើម​ចូល​មក…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំកុរ

បុគ្គល​ឆ្នាំកុរ មានចិត្ត​ដែល​ល្អ ថែម​ទាំង​ស្មោះត្រង់​។ ប៉ុន្តែ​ក្នុង​វ័យក្មេង​ពុំ​សូវ​មាន​ប្រាក់​ឡើយ​។ លុះដល់​អាយុ​ក្រោយ​៥០​ឆ្នាំ ទ្រព្យ​ធំ​នឹង​ចាប់ផ្តើម​ចូល​មក ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ខ្វះ​អ្វី​ទាំងអស់​។ ដូចនេះ អ្នក​អាច​រស់នៅ​បាន​យ៉ាង​សុខ​ស្រួល​តែ​ម្តង​។

ឆ្នាំថោះ

បុគ្គល​ឆ្នាំថោះ មាន​ខួរក្បាល​ដែល​ឆ្លាត ថែម​ទាំង​មាន​គេ​តាម​ជួយ​។ នៅ​ពេល​ដែល​គេ​អាយុ​កាន់តែ​ច្រើន នោះ​ផល​ដែល​គេ​ទទួល​បាន​ក៏​អាច​ច្រើន​តាម​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​គេ​អាច​ល្បី​ទាំង​ឈ្មោះ ហើយ​អាច​ទទួល​បាន​ទាំង​ទ្រព្យ​ធំ​ចូល​មក​តែ​ម្តង​។

ឆ្នាំវក

បុគ្គល​ឆ្នាំវក អាច​នឹង​លំបាក​ក្នុង​វ័យក្មេង ប៉ុន្តែ​ឲ្យ​តែ​អ្នក​ខំ​ពុះពារ នោះ​អនាគត​អ្នក​នឹង​អាច​ភ្លឺស្វាង​បាន​។ ជា​ពិសេស មិន​ថា​ការងារ ឬ​មុខរបរ​ទេ សុទ្ធតែ​អាច​ទទួល​បាន​ផល​ល្អ​ទាំងអស់​។ ដូចនេះ អ្នក​មិន​ចាំបាច់​ពឹង​លើ​នរណា ក៏​អាចរ​ស់បាន​ដែរ​ពេល​ចាស់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ