ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ផ្អាក​សភា

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៨​សីហា ផ្អាក​សភា​រយៈពេល​៥​ស​ប្ដា​ហ៍រ​ហូត​ដល់​ថ្ងៃ​ទី​១៤​តុលា ពោល​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​មុន​កាលបរិច្ឆេទ​នៃ​BREXIT​។ នេះ​ជា​ការ​សម្រេច​ដែល​នាំ​ឲ្យ​មានការ​ខឹងសម្បា​ក្នុង​ចំណោម​បណ្ដា​សមាជិក​សភា ដែល​ចង់​រាំង​ខ្ទប់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប របស់​អង់គ្លេស​ដោយ​គ្មាន​កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​។ ប្រាក់​ផោន​បាន​ធ្លាក់​ថ្លែ​០,៦%​ទល់​នឹង​ប្រាក់​អឺ​រ៉ូ​ព្រមទាំង​ប្រាក់​ដុល្លារ ក្រោយ​ការ​សម្រេច​នេះ…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៨​សីហា ផ្អាក​សភា​រយៈពេល​៥​ស​ប្ដា​ហ៍រ​ហូត​ដល់​ថ្ងៃ​ទី​១៤​តុលា ពោល​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​មុន​កាលបរិច្ឆេទ​នៃ​BREXIT​។ នេះ​ជា​ការ​សម្រេច​ដែល​នាំ​ឲ្យ​មានការ​ខឹងសម្បា​ក្នុង​ចំណោម​បណ្ដា​សមាជិក​សភា ដែល​ចង់​រាំង​ខ្ទប់​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប របស់​អង់គ្លេស​ដោយ​គ្មាន​កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​។

ប្រាក់​ផោន​បាន​ធ្លាក់​ថ្លែ​០,៦%​ទល់​នឹង​ប្រាក់​អឺ​រ៉ូ​ព្រមទាំង​ប្រាក់​ដុល្លារ ក្រោយ​ការ​សម្រេច​នេះ ដែល​​មាន​ទិស​ដៅ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​មាន​ន័យ​ថា​ចាកចេញ​ឆៅ​តែ​ម្ដង​។ បែប​នេះ​នាំ​ឲ្យ​មានការ​បារម្ភ​ពី​ការ​ខ្វះ​ទំនិញ​និង​ការ​ស្ដារ​ពន្ធគយ​ឡើង​វិញ​។

មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏ ព្រមទាំង​ក្នុង​ទីក្រុង​ធំ​ៗ​ដទៃ​ទៀត​របស់​អង់គ្លេស នា​យប់​ថ្ងៃ​ទី​២៨​សីហា​។ ម្យ៉ាងទៀត​មាន​ញត្តិ​មួយ​តាម​អុី​ន​ធើ​រ​ណេ​ត​ប្រឆាំង​ការ​សម្រេច​នោះ ដែល​យល់​ស្រប​ដោយ​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២​។ ពួក​ប្រឆាំង​ហៅ​ការ​សម្រេច​នេះ​ជា​រដ្ឋប្រហារ​មួយ ខណៈ​ញត្តិ​នេះ​មាន​អ្នក​ចុះហត្ថលេខា ឡើង​ដល់​១​លាន​នាក់​ហើយ​។

មនុស្ស​ច្រើន​រយ​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សភា​ដោយ​ស្រែក​ពាក្យ​ថា ចូរ​ឈប់​ធ្វើ​រដ្ឋប្រហារ​ទៅ និង​លើក​ទង់​អឺរ៉ុប ហើយ​បន្ទាប់​មក​លើកគ្នា​មក​តវ៉ា​នៅ​មុខ​វិមាន​រដ្ឋាភិបាល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ