ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ភាគី​ថៃ​​​បញ្ជូន​ត្រឡប់​មក​ដី​ខ្មែរ​វិញ​ហាក់​មានការ​កើន​ឡើងជាង​អំឡុង​ចុង​ឆ្នាំ​២០១៣

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ហាក់​មាន​ការ​កើន​ឡើង​​ជាង​អំឡុង​ចុង​ឆ្នាំ​២០១៣​សម្រាប់​ដើម​ឆ្នាំ​២០១៤​នេះ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ហាក់​មាន​ការ​កើន​ឡើង​​ជាង​អំឡុង​ចុង​ឆ្នាំ​២០១៣​សម្រាប់​ដើម​ឆ្នាំ​២០១៤​នេះ។

​រថ​យន្ត​ទ្រុង​របស់​ថៃ​ពេល​ដឹក​ពលករ​ត្រឡប់​មក​វិ​ញ​ គេ​សង្កេត​ឃើញ​ញាត់​ពលករ​ខ្មែរ​ណែន​ណាន់​តាន់​តាប់​ មាន​ស្រី មាន​ប្រុស ខុស​ពី​ពេល​ចុង​ឆ្នាំ​២០១៣ ដែល​ពេល​ខ្លះ​មាន​ពលករ​ត្រឹម​តែ​កន្លះ​រថ​យន្ត ឬ​ពេល​ខ្លះ​ក្នុង​រថ​យន្ត​មាន​ពលករ​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​រថ​យន្ត​ខ្លះ​ក៏​មាន​ទាំង​កុមារ​តូចៗ​ផង​ដែរ​។

បញ្ហា​ការ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​មើល​ទៅ​ហាក់​ពុំ​មាន​ការ​ថម​ថយ​សោះ​ បើ​ទោះ​ជា​ស្ថាន​ភាព​នៅ​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​នយោ​បាយ​ក៏ដោយ​។ ពលករ​ខុស​ច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ក្នុង​ដើម​ឆ្នាំ​២០១៤​នេះ​ បើ​តាម​ប្រភព​ពី​អ្នក​ចាប់​ម៉ូយ​ឱ្យ​រថ​យន្ត​ឈ្នួល​ក៏​ដូច​ជា​ក្រុម​អ្នក​រក​ស៊ី​ប្តូរ​ប្រាក់​នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា មាន​ការ​កើន​ឡើង​ជាង​កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០១៣។

ក្រុម​ពលករ​ទាំង​នេះ​នៅ​ពេល​វិល​ត្រឡប់​មក​វិញ​មិន​ព្រម​ប្រាប់​ពី​អត្ត​សញ្ញាណ​ឡើយ ប៉ុន្តែ​ខ្លះ​ប្រាប់​ថា ត្រូវ​គេ​ចាប់​ពេល​កំពុង​វិល​ត្រឡប់​តាម​រថ​យន្ត​តូច​-ធំ​របស់​ថៃ ឯ​ខ្លះ​ថា ត្រូវ​គេ​ចាប់​តាម​បន្ទាត់​ព្រំ​ដែន​ក្រោយ​ពី​ឆ្លង​ពី​កម្ពុជា​ដើ​ម្បី​ទៅ​រក​ការ​ងារ​ធ្វើ​លើ​ទឹក​ដី​ថៃ​។

ទោះ​ជា​យ៉ាង​ណា​ជុំវិញ​បញ្ហា​ខាង​លើ​ សមត្ថ​កិច្ច​នគរបាល​អន្តោ​ប្រវេសន៍​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ គឺ​ស្ថាប័ន​មួយ​នេះ​តែង​តែ​និយាយ​ថា មិន​អាច​ប្រាប់​បាន​ ហើយ​ឱ្យ​សួរ​ទៅ​ថ្នាក់​លើ។