ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន មេនូឡាយហ្វ៍​​ចូលរួម​​អបអរទិវា​សិទ្ធិនារី​អន្តរជាតិ និងរៀបចំ​សិក្ខា​សាលា​ទាក់ទង​នឹងការ​ថែរក្សា​សុខភាព​ស្ត្រី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ធានារ៉ាប់​រងអាយុ​ជិវិត មេនូឡាយហ្វ៍ កម្ពុជា បាន​ចូល​រួមប្រារព្ធ​ពិធីអបអរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​មួយក្រោម​ប្រធាន​បទ ការយល់​ដឹង និងវិធាន​ការថែទាំ​សុខភាព ស្ត្រី និង​ការរៀប​ចំផែន​ការ​ហិរញ្ញវត្ថុ​ថ្ងៃ​នេះ​សម្រាប់​អនាគត​ដ៏ប្រសើរ​របស់ក្រុម​គ្រួសារ​អ្នក ។ពិធីនេះ​បានធ្វើ​ឡើង​កាលពី​រសៀលថ្ងៃទី​៨ មីនា ២០១៤ នៅ​សណ្ឋាគារ​

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ធានារ៉ាប់​រងអាយុ​ជិវិត មេនូឡាយហ្វ៍ កម្ពុជា បាន​ចូល​រួមប្រារព្ធ​ពិធីអបអរ​ទិវា​សិទ្ធិ​នារី​អន្តរ​ជាតិ តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​មួយក្រោម​ប្រធាន​បទ ការយល់​ដឹង និងវិធាន​ការថែទាំ​សុខភាព ស្ត្រី និង​ការរៀប​ចំផែន​ការ​ហិរញ្ញវត្ថុ​ថ្ងៃ​នេះ​សម្រាប់​អនាគត​ដ៏ប្រសើរ​របស់ក្រុម​គ្រួសារ​អ្នក ។ពិធីនេះ​បានធ្វើ​ឡើង​កាលពី​រសៀលថ្ងៃទី​៨ មីនា ២០១៤ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពីស្ត្រី​ជាង​២០០​នាក់ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ទទួល​បាននូវ​ចំណេះ​ដឹង​បន្ថែម​ទាក់ទងនឹ​ង​វិធីថែរក្សា​សុខភាព ស្ត្រី ការបង្ការ​ជំងឺកាច​សាហាវផ្​សេងៗ ក៏ដូចជា​ការ​ទទួល​បាននូវវិធី​សាស្ត្រ​នៃការរៀប​ចំ​ផែន​ការហិរញ្ញ​វ​ត្ថុសម្រាប់​អនាគត​របស់​ពួកគេ ក្នុងការ​ទប់ទល់​នឹងហេតុការណ៍​ចៃដន្យ​អាក្រក់​ណាមួយ ។

នៅក្នុង​ប្រទេស​កម្ពុជា ស្ត្រីមាន​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​សង្គម ក្នុងការ​រួមចំណែក​អភិវឌ្ឍ​គ្រួសារ និងប្រទេស​ជាតិ​ដែល​កើត​ចេញ​ពី​ការធ្វើ​ពលិកម្ម​ដ៏ច្រើន​លើស​លុបទាំង​កម្លាំង​កាយចិត្ត ។ ហើយ​ក្រុមហ៊ុន​មេនូឡាយហ្វ៍ កម្ពុជា ក៏មាន​តួទាទី​ក្នុងការ​ជួយ​ការ​ពារ​អនាគត​ក្រុម​គ្រួសារ​ប្រជាជន​កម្ពុជា ដោយ​ធានា​ឱ្យ​បានថា ប្រជាជនកម្ពុជា នឹងទទួល​បាននូវ​ចំណេះ​ដឹងគ្រប់គ្រាន់​ក្នុងការថែទាំ​សុខ​ភាព ការ​ការពារ ខ្លួនពីជំងឺ​កាចសាហាវ​នានា និងជា​ពិសេស​ការការពារ​ការរៀបចំ​អនាគតហិរញ្ញ​វត្ថុសម្រា​ប់​ក្រុមគ្រួសារ ។
លោក​ពន្លឺ តុលា នាយកផ្នែក​គ្រប់គ្រង​អតិថិជន និង​ទីផ្សារ​នៃក្រុម​ហ៊ុន​មេនូឡាយហ្វ៍ កម្ពុជា បានមាន​ប្រសាសន៍ថា សិក្ខា​សាលា​នា​ពេលនេះ គឺមាន​អត្ថន័យ​ណាស់​សម្រាប់​ក្រុមហ៊ុន មេនូឡាយហ្វ៍ កម្ពុជា ពីព្រោះ​នៅ​ថ្ងៃនេះ យើង​មិនត្រឹម​តែចូលរួម​អបអរទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើកទី​១៣០ ប៉ុណ្ណោះ​ទេ តែ​យើង​ក៏បាន​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរបស់​ស្ត្រីកម្ពុជា ដោយ​ផ្ដល់​ជូន​ដល់​គន្លឹះដ៏ល្អ ប្រសើរ ក្នុងការ​ថែទាំ​សុខ​ភាព និងការ​ការពារ ហិរញ្ញវ​ត្ថុ​ក្រុម​គ្រួសារ​ផងដែរ ។