ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ជុំ​វិញ​ទី​លាន​ប្រជា​ធិប​តេយ្យ​​បើក​ឱ្យ​ធ្វើ​ដំណើរ​ជា​ធម្មតាវិញ​ហើយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្លូវ​ជុំ​វិញ​ទី​លាន​ប្រជា​ធិប​តេយ្យ​ដែល​ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​អាជ្ញា​ធរ​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ជា​ធម្ម​តា​វិញ​ហើយ បន្ទាប់​ពី​មានការ​ប្រមូល​ផ្តុំ​កម្មករ​ កម្មការិនី​ដែល​ដឹក​នាំ​ដោយ​សហ​ព័ន្ធ​សហ​ជីព និង​សមា​គម​ទាំង​១៨​ដែល​អាជ្ញា​ធរ​ចាត់​ទុក​ថា បាន​បំពាន​ទៅ​នឹង​អ្វី​ដែល​បាន​ព្រម​ព្រៀង​ជាមួយ​សាលា​រាជ​ធានី​ភ្នំពេញ​ ។

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​​ជាង​៥​ល្ងាច​ ថ្ងៃ​ទី​៨ មីនា ២០១៤ ដែល​ជា​ថ្ងៃ​ទិវា​អន្តរ​ជាតិ​នារី​៨ មីនា ២០១៤ បារ៉ាស់​នៅ​ជុំ​វិញ​ទី​លាន​ប្រជា​ធិប​តេយ្យ​ត្រូវ​បាន​សមត្ថ​កិច្ច​ដក​ចេញ​ទៅ​វិញ​អស់​ហើយ ហើយ​ក៏បាន​អនុ​ញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ជា​ធម្មតា​វិញ​ដែរ​។

គួរ​រំលឹក​ថា ក្រុមសមត្ថកិច្ច កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​​ដូនពេញ បាន​ដាក់​​បារ៉ាសជុំ​វិញ​​ទីលាន​ប្រជា​ធិបតេយ្យ​​ មិន​អនុញ្ញាត​​ឱ្យក្រុម​ប្រជាពលរដ្ឋ អង្គការ​សមាគម សហជីព​កម្មករ ធ្វើបាតុកម្ម​ទេ​​ ហើយ​​​ថែម​ទាំង​​​ដេញ​​ប្រជា​​ពលរដ្ឋដែល​​ឈរ​​មើល​​ និង​​អ្នក​សារព័ត៌មាន​ចេញ​​ពី​ទីលាន​ប្រជា​​ធិបតេយ្យ​​ កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​​០៨ មីនា ។