ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​ ស្រី​៣នាក់​លេប​ថ្នាំ​សម្លា.ប់ខ្លួន​ក្នុង​ថ្ងៃ​តែមួយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស ស្រី​៣នាក់​បាន​លេប​ថ្នាំ​សម្លា.ប់ខ្លួន​​ក្នុង​ថ្ងៃ​តែមួយ​ គឺ​ថ្ងៃ​ទី​៧ មីនា ២០១៤ នៅ​កន្លែង​ផ្សេង​គ្នា តែ​មិន​បណ្តាល​ឱ្យ​ស្លា.ប់បាត់​បង់​ជីវិត​ទេ។

ករណី​ទី១ កម្មការិនី​ម្នាក់​ខឹង​បង​ប្រុស​មិន​ឱ្យ​ទៅ​លេង​ផ្ទះ​សង្សារ​ថ្ងៃ​សិទ្ធិ​នារី​លេប​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​អស់​៣២​គ្រាប់​ធ្វើ​អត្ត​ឃាត ករណីទី២ យុវ​ជន​ម្នាក់​​​ខឹង​បង​ប្អូន​ស្តី​បន្ទោស​រឿង​យក​ទូរ​ស័ព្ទ​ទៅ​លក់​ រត់​ទៅ​ផឹកស្រា​អស់​កន្លះ​កាទិន​ រួច​លេប​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​អស់​ជាង​៣០​គ្រាប់​ធ្វើ​អត្ត​ឃាត​ដែរ

រាជ​ធានី​ភ្នំពេញ​ ៖ ​​យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស ស្រី​៣នាក់​បាន​លេប​ថ្នាំ​សម្លាប់ខ្លួន​​ក្នុង​ថ្ងៃ​តែមួយ​ គឺ​ថ្ងៃ​ទី​៧ មីនា ២០១៤ នៅ​កន្លែង​ផ្សេង​គ្នា តែ​មិន​បណ្តាល​ឱ្យ​ស្លាប់បាត់​បង់​ជីវិត​ទេ។

ករណី​ទី១ កម្មការិនី​ម្នាក់​ខឹង​បង​ប្រុស​មិន​ឱ្យ​ទៅ​លេង​ផ្ទះ​សង្សារ​ថ្ងៃ​សិទ្ធិ​នារី​លេប​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​អស់​៣២​គ្រាប់​ធ្វើ​អត្ត​ឃាត ករណីទី២ យុវ​ជន​ម្នាក់​​​ខឹង​បង​ប្អូន​ស្តី​បន្ទោស​រឿង​យក​ទូរ​ស័ព្ទ​ទៅ​លក់​ រត់​ទៅ​ផឹកស្រា​អស់​កន្លះ​កាទិន​ រួច​លេប​ថ្នាំ​ប៉ារ៉ា​សេតា​ម៉ុល​អស់​ជាង​៣០​គ្រាប់​ធ្វើ​អត្ត​ឃាត​ដែរ​ ចំណែកករណីទី៣ ​កម្មការិនី​ម្នាក់​ទៀត​ខឹង​បង​ស្រី​ជីដូន​មួយ​បង្ខំ​​ឱ្យ​ទៅ​ជួយ​លក់​បាយ​បែក​ឆ្ងាយ​ពី​សង្សារ​លេប​ថ្នាំ​ងងុយ​ដេក​អស់​៣​គ្រាប់ធ្វើ​អត្ត​ឃាត​។

​កម្មការិនី​កាត់​ដេរ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​ស៊ន សំអូន អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉ុង អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​តា​អុង ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង​។ ដោយ​ឡែក​យុវ​ជន​លេប​ថ្នាំ​ប៉ារ៉ា​សាតា​ម៉ុល​សម្លាប់ខ្លួន​ឈ្មោះ​ស៊ី ដារិទ្ធិ អាយុ​២៧​ឆ្នាំ នៅ​យាម​ដី​ឱ្យ​បង​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ជន​រង​គ្រោះ​ទាំង​៣នាក់​ត្រូវ​សាច់​ញាតិ​យក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​៕