សកម្មជនបឹងកក់ដង្ហែក្បួនទៅដាក់ញត្តិនៅក្រសួងកិច្ចការនារី ត្រូវសមត្ថកិច្ចរារាំង
រាជធានីភ្នំពេញ ៖ សកម្មជនបឹងកក់ និងព្រះសង្ឃប្រមាណជិត៦០អង្គ-នាក់ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៨ មីនា បានដង្ហែក្បួនចេញពីតំបន់បឹងកក់ ឆ្ពោះទៅក្រសួងកិច្ចការនារីដើម្បីដាក់ញត្តិ តែមកដល់ចំណុចផ្លូវ៨៦កែងមហាវិថីព្រះមុនីវង្ស ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្ម ប្រដាប់ដោយដំបង ខែល រារាំង ខណៈដែលការហែក្បួននេះ ពុំមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ