ខេត្តកំពង់ធំ ៖ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពង់ធំសហកការជាមួយសង្កាត់រដ្ឋបាលព្រៃឈើក្រយៀចាប់បានរថយន្តកូរេម៉ាកហ៊ីយ៉ាន់ដាយ០២គ្រឿង។
លោកតិប ញាតា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឱ្យដឹងថាបន្ទាប់ពីបានទទូលព័ត៌មានពីប្រភពភ្លាមមកលោកបានបញ្ញាឱ្យរដ្ឋបាលព្រៃឈើកំពង់ថ្មសហការជាមួយរដ្ឋបាលព្រៃឈើក្រយៀចុះធ្វើការស្ទាក់ចាប់ឃាត់បានរថយន្តកូរេម៉ាកហ៊ីយ៉ាន់ដាយដឹកឈើប្រណីត០២គ្រឿងកាលពីវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី៧មិនា២០១៤នៅចំណុចកំពង់ចម្លងក្បាលឡាន នៅឃុំបឹងស្លា ស្រុកសន្ទុក ខេត្តកំពង់ ធំ។ទី១.រថយន្តកូរេហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3A-3635 ទី២.រថយន្តកូរេហ៊ីយ៉ាន់ដាយពណ៌សឆ្នួតខៀវគ្មានស្លាកលេខ។
ចំណែកអ្នកបើកបរបបានរត់គេចខ្លួនបាត់ស្រមោលហើយសមត្ថកិច្ចបានយករថយន្តទាំងពីរគ្រឿងមកកាន់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មមកធ្វើការវាស់វែងឃើញមានឈើប្រណិតមកធ្វើការវាស់វែងនិងកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ក្រោមការិះគន់ពីប្រជាពលរដ្្ឋថាប៉ុន្មានថ្ងៃនេះគេសង្កេតឃើញពូកឈ្មួញមួយក្រុមអាងខ្នងអាងស្បែកខ្លាកំពុងតែសំរុកដឹកឈើប្រណិតប្រភេទ នាងនួន ធ្នង់ ប៉េងចេញមកពីស្រុកសណ្ថាន់យ៉ាងគគ្រឹក គ្រេងដួចទឹកបាក់ទំនប់ដោយឆ្លងកាត់រដ្ឋបាលព្រៃឈើច្ពោះទៅកាត់ខេត្តកពង់ចាមទៅបានក៏ដោយសាតែមានដោយសាតតែលោកហ្វគឹមអេង នាយខណ័្ឌសង្កាត់រដ្ឋបាលព្រៃឈើទទឹង។
ចែករំលែកព័តមាននេះ