រាជធានីភ្នំពេញ ៖ យុវជន០៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធមក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូជិះទៅបុកចំពាក់កណ្តាលរថយន្តកុងទ័រន័រពេញទំហឹងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី៧មិនា២០១៤ ចំណុចផ្លូវបែកជាបួន(ស្តុបសាន់ថោនផ្លាស្សា)ស្ថិតក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថាមមុនពេលកើតហេតុគេឃើញយុវជន០៣នាក់ជិះម៉ូតូម៉ាកគុបពណ៌ទឹកប៊ិចពាក់ស្លាកលេខ ក.៩៦១៣កណ១ ធ្វើដំណើរតាមមហាវិថីសហពន្ធ័រិស្ស៊ី ទិសដៅពីកើតទៅលិចនៅពេលដែលធ្វើដំណើរមកដល់ចំណុចផ្លូវបែកជាបួន(សាន់ថោនផ្លាស្សា)ក៏ទៅបុកជាមួយនឹងរថយន្តកុងត័រន័រពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ3A-1128បើកដោយយុវជនម្នាក់រួមជាមួយព្រូរថយន្តម្នាក់ទៀតធ្វើដំណើរពីត្បូងទៅជើងយ៉ាងពេញទំហឹងហើយម៉ូតូក៏បានដួលចូលក្រោមកង់រថយន្តហើយរថយន្តបើកកិនពីលើយុវជនទាំង០៣នាក់នោះស្លាប់យ៉ាងអាណោចអាធម។
នៅក្រោយពេលកើតហេតុរថយន្តព្យាយាមបើករត់ប៉ុន្តែត្រូវបានសមត្ថប្រចាំគោលដៅនោះដេញតាមឃាត់រថយន្តនោះបានរីឯតៃកុងរថយន្តបើកទ្វាររថយន្តគេចខ្លួនបាត់សល់តែយុវជនជាព្រូរម្នាក់ទេ។ពេលនេះសមត្ថកិច្ចបានយករថយន្តនិងម៉ូតូជនរងគ្រោះទៅកាន់ស្នងការដ្ឋាននគរបាលចរាចរណ៏រាជធានីភ្នំពេញរងចាំដោះស្រាយចំណែកសពរងចាំសាច់ញាត្តមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ