ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ស​​ភាព​កំពូល​​អ្នក​ប្រយុទ្ធ​​គុន​ខ្មែរ​​វគ្គ​2​នៅ​​លើ​រេញ​ CTN​ ថ្ងៃ​អាទិត្យ​​សប្តាហ៍​​នេះ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ កម្ម​វិធី​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ ។ នៅ​ថ្ងៃ​អាទិត្យ​ ទី​៩​ មីនា​ ស្អែក​នេះ​ កម្ម​វិធី​ប្រកួត​ប្រដាល់​នេះ​នឹង​បន្ត​ធ្វើ​នៅ​សង្វៀន​ទូរ​ទស្សន៍​ CTN ដែល​មាន​ទាំង​អស់​៦​គូ​ ក្នុង​នោះ​គូ​មិត្ត​ភាព​មាន​ចំនួន​១​គូ ។

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ កម្ម​វិធី​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ជើង​ឯក​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ ។ នៅ​ថ្ងៃ​អាទិត្យ​ ទី​៩​ មីនា​ ស្អែក​នេះ​ កម្ម​វិធី​ប្រកួត​ប្រដាល់​នេះ​នឹង​បន្ត​ធ្វើ​នៅ​សង្វៀន​ទូរ​ទស្សន៍​ CTN ដែល​មាន​ទាំង​អស់​៦​គូ​ ក្នុង​នោះ​គូ​មិត្ត​ភាព​មាន​ចំនួន​១​គូ ។ ឯ​គូ​ដែល​ជា​បេក្ខ​ភាព​ដណ្តើម​ខ្សែ​ក្រវាត់​ទាំង​៥​គូ​នោះ​គឺ​ប្រភេទ​ទម្ងន់​៦៥​គី​ឡូ​ក្រាម​២​គូ ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​២​គូ​ និង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​១​គូ ។

ប្រភេទ​ទម្ងន់​៦៥​គី​ឡូ​ក្រាម​មាន​ ថៃ​ រិទ្ធី​ មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ​ ជួប​ជាមួយ​ មាស​ មើុ​ មក​ពី​ក្លិប​ទី​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​ង៉ែត​ ប៊ុន​ធឿន​ មក​ពី​ក្លិប​ខេត្ត​កំពង់​ធំ​ ជួប​ជាមួយ​ ឆៃ​ សា​រា៉​ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​នៃ​កង​យោធ​ពល​ខេម​រ​ៈ​ភូមិន្ទ​ ។ សម្រាប់​២​គូ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ​ មាន​តែ​មាស មើុ​ ប៉ុណ្ណោះ​ ដែល​អាច​រក​កន្លែង​ឈរ​ជើង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ជា​បន្ត​ទៀត​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​សារ​ប្រកួត​បាន​៥​លើក​ មិន​ដែល​ស្គាល់​ចាញ់​ម្តង​ណា​ឡើយ​ ។ ដូច្នេះ​ការ​មក​ប៉ះ​ ថៃ​ រិទ្ធី​ លើក​នេះ​ ទោះ​ចាញ់​ឬ​ឈ្នះ​ក៏​គេ​មិន​បារម្ភ​ប៉ុន្មាន​ដែរ​ ។ ចំណែក​ ថៃ​ រិទ្ធី បើ​សិន​ជា​លើក​នេះ​ឈ្នះ​ទៀត​ ទើប​មាន​ផ្លូវ​អ៊ុត​ខ្លះ​ ដោយ​សារ​គេ​ប្រកួត​បាន​៥​លើក​ ឈ្នះ​៣​លើក​ចាញ់​២​លើក​ ​។ រី​ឯ​ ង៉ែត ប៊ុន​ធឿន​ និង​ ឆៃ​ សារា៉​ វិញ​នោះ​ វាសនា​របស់​គេ​ទាំង​២​មិន​សូវ​ល្អ​ដូច​គ្នា​ ជា​ពិសេស​ ង៉ែត​ ប៊ុន​ធឿន​ តែ​ម្តង ដែល​ប្រកួត​បាន​៤​លើក​ឈ្នះ​២​ចាញ់​២​ ។ ចំណែក​ឯ​ ឆៃ​ សារា៉​ ប្រកួត​បាន​៥​លើក​ ឈ្នះ​៣​ចាញ់​២​ ហើយ​លើក​នេះ​បើ​សិន​ជា​ឈ្នះ​អាច​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស្វែង​រក​កន្លែង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ឯ​ង៉ែត​ ប៊ុន​ធឿន​ កំពុង​ធ្លាក់​ក្នុង​ក្រឡា​យា៉ប់​អាច​ជ្រុះ​ចេញ​ពី​វគ្គ​នេះ​ទៀត​ផង​ ។

ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​ ដែល​មាន​ចំនួន​២​គូ​នោះ​គឺ​ ព្រីង​ ដារិន​ មក​ពី​ក្លិប​ខេត្ត​បាត់​ដំបង​ជួប​ជាមួយ​ ចាន់​ សំអាង​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​​ព្រះ​វិហារ​ និង​ថៃ​ ប៊ុន​តត មក​ពី​ក្លិប​នាគ​រាជ​គុន​ខ្មែរ​ ជួប​ជាមួយ​ ឌុន​ ប៊ុន​ធឿន​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ ។ រវាង​ ព្រីង​ ដារិន​ និង​ចាន់ សំអាង​  សុទ្ធ​តែ​ឆ្លង​កាត់​ការ​ប្រកួត​បាន​៥​លើក​​ម្នាក់​រួច​មក​ហើយ​ ក្នុង​នោះ​ឈ្នះ​២​ចាញ់​៣​លើក​ដូច​គ្នា ។ គូ​នេះ​មើល​ទៅ​សុទ្ធ​តែ​យា៉ប់​ដូច​គ្នា​ ទើប​ក្តី​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ស្ថិត​ក្នុង​សន្ទស្ស​ន៍​តិច​តួច​ណាស់ ។ ថៃ​ ប៊ុន​តត និង​ឌុន​ ប៊ុន​ធឿន​ វិញ​ ក៏​ឆ្លង​កាត់​ការ​ប្រកួត​បាន​៥​លើក​ម្នាក់​រួច​មក​ហើយ​ដែរ​ ក្នុងនោះ​ឈ្នះ​៣​ចាញ់​២​​ដូច​គ្នា​ទៀត​ លើក​នេះ​​ពួក​គេ​ត្រូវ​ការ​ឈ្នះ​រៀង​ខ្លួន​ដើម្បី​ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ ។

ប្រភេទ​ទម្ងន់​៥៧​គី​ឡូ​ក្រាម​ដែល​មាន​តែ​១​គូ​នោះ​គឺ​ ធែល​ សុភ័ក្រ​ មក​ពី​ក្លិប​គជ​សារ​កីឡា​ ជួប​ជាមួយ​ ខុន​ ឆៃ​យា៉ន់ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ព្រះ​វិហារ​ ។ ធែល​ សុភ័ក្ត្រ​ ពេល​នេះ​មាន​តែ​ផ្លូវ​ហាល​ខោ​ប៉ុណ្ណោះ​ ព្រោះ​កីឡា​ករ​រូប​នេះ​ប្រកួត​បាន​៥​លើក​ ស្គាល់​ឈ្មោះ​តែ​ម្តង​គត់​ រី​ឯ​ ខុន​ ឆៃ​យា៉ន់​ ប្រកួត​បាន​៥​លើក​ឈ្នះ​៣​ចាញ់​២​ មិន​ដឹង​ថា គេ​មាន​វាសនា​ឡើង​ទៅ​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​បាន​ឬ​អត់​?