ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចោរលួច​​ និង​ទិញ​ផល​ចោរ​កម្ម​​២នាក់ ដកហូត​​ម៉ូតូ​​០៨​​គ្រឿង​​

11 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​ក្រុម​ចោរលួច​​ និង​ទិញ​ផល​ចោរ​កម្ម​​២នាក់ ក្នុង​ចំណោម​​០៦​នាក់ ត្រូវបានសមត្ថកិច្ច​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ នៃ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ក សហការ​​ជាមួយ​​សមត្ថកិច្ច​​មូល​ដ្ឋាន​​ ចុះ​បង្ក្រាប​ កាល​ពី​វេលា​​ម៉ោង​​២និង​៤០​នាទី​រសៀល​ថ្ងៃទី​​០៧ មីនា ២០១៤ នៅ​ក្នុង​ដីចម្ការ​​មួយ​​កន្លែង​ ស្ថិត​ក្នុង​ភូមិ​​ព្រែក​​ឆ្តោរ ឃុំ​ពាម​ឯក ស្រុក​​ឯក​ភ្នំ​​ ខណៈ​​​បក្ស​​ពួក​​​និង​មេ​​​ខ្លោង​ធំ រត់​គេច​​ខ្លួន​បាត់ ។

បើតាមសេចក្តី​រាយការ​ណ៍​បានឱ្យដឹង​ថា ប្រ​តិ​បត្តិការ​​នេះ ដឹក​​នាំ​​ដោយលោក​ នួន សាន ព្រះ​រាជអាជ្ញា​​អមសាលាដំ​បូង​​ខេត្ត និង​មាន​ការ​ចូល​រួម​ពីលោក ជេត វណ្ណី​ ស្នងការ​រង​​នគរបាល​ខេត្ត​​ផងដែរ​​ ។ ជនសង្ស័យ​​ម្នាក់​ឈ្មោះ ធឿប​ ធឿន ភេទប្រុស អាយុ​​២០​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ រួម អ៊ុយ ភេទប្រុស អាយុ​​២៥​ឆ្នាំ ។

​​ក្រោយ​ពី​ឃាត់ខ្លួន​ សមត្ថកិច្ច​រក​ឃើញ ម៉ូតូ​ចំនួន​​០៨​​គ្រឿង ដែល​​​ខ្លះ​​ពួក​គេ​​លួ​​ចបាន និង​​ខ្លះ​​ទៀត​​ទិញ​​ផល​ចោរ​​កម្ម​ ហើយ​​​យក​មក​ទុក​​នៅ​កន្លែង​កែ​​ច្នៃ ក្នុង​ដីចម្ការ​​មួយ​​កន្លែង​ មាន​​ម្ចាស់​​ឈ្មោះ អឿ សៅ​​យុទ្ធ​​ ភេទ​ប្រុស អាយុ​​ជាង​​៥០​ឆ្នាំ ហើយ​​​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែម្តង ៕​​