ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ប្រណាំង​​ពាក់​កណ្តាល​​ម៉ារ៉ា​តុង​​អន្តរ​ជាតិ​​លើក​ទី​3​ នៅ​​ខេត្ត​ព្រះ​​សីហនុ​​ឆ្នាំ​នេះ​​មាន​អ្នក​​ចូលរួម​​ជាង​2.000​​នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹត្តិ​ការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរ​ជាតិ​លើក​ទី​៣​ នៅ​ខេត្ត​ព្រះ​សីហនុ​ ក្រោម​បាវចនា​ «រត់​ប្រណាំង​ម៉ារ៉ាតុង​​ដើម្បី​ការពារ​ធម្ម​ជាតិ​ ​សង្គ្រោះ​ផែន​ដី​ និងសុខុមាល​ភាព​នៃ​មនុស្ស​លោក​» នឹង​ត្រូវ​ចាប់​​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ ទី​៩ មីនា​ ឆ្នាំ​២០១៤​ ស្អែក​នេះ​ហើយ​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​២.០០០​នាក់​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ព្រឹត្តិ​ការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ា​តុង​អន្តរ​ជាតិ​លើក​ទី​៣​ នៅ​ខេត្ត​ព្រះ​សីហនុ​ ក្រោម​បាវចនា​ «រត់​ប្រណាំង​ម៉ារ៉ាតុង​​ដើម្បី​ការពារ​ធម្ម​ជាតិ​ ​សង្គ្រោះ​ផែន​ដី​ និងសុខុមាល​ភាព​នៃ​មនុស្ស​លោក​» នឹង​ត្រូវ​ចាប់​​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ ទី​៩ មីនា​ ឆ្នាំ​២០១៤​ ស្អែក​នេះ​ហើយ​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​២.០០០​នាក់​ ។​

តាម​ការ​ឱ្យដឹង​ពី​លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ថ្លែង​ថា ការ​ប្រកួត​រត់​ប្រណាំង​រយៈ​ពេល​មួយ​ថ្ងៃ​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ សហ​ព័ន្ធ​ខ្មែរ​អត្ត​ពល​កម្ម​ស្ម័គ្រ​ចិត្ត​ និង​បណ្តា​ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ក្នុងស្រុក​ ជាពិសេស​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​ ជា​អ្នក​ឧបត្ថម្ភ​ធំ​ជាង​​គេ​ក្នុង​ការ​ប្រកួត​នេះ ។​ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​មាន​ជន​បរទេស​ជាង​៣០០​នាក់​មក​ពី​២១​ប្រទេស​ ក្នុង​នោះ​ឥណ្ឌូណេស៊ី​មាន​ចំនួន​ច្រើន​ជាង​គេ​ បន្ទាប់​មក​អង់​គ្លេស​ និង​អូស្ត្រាលី​… ។​ ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​លើក​ទី​៣​ នៅ​ខេត្ត​ដែល​មាន​ឆ្នេរ​សមុទ្រ​​​ស្អាត​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ការពារ​ធម្ម​ជាតិ​ សង្គ្រោះ​ផែន​ដី​ និង​សុខុ​ុមាល​ភាព​​នៃ​មនុស្ស​លោក​ រក​មូល​និធិ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ និង​ការ​អប់រំ​ចំណេះ​ដឹង​ជា​មូល​ដ្ឋាន​ដល់​កុមារា​ កុមារី​ដែល​ខ្វះ​លទ្ធ​ភាព​សិក្សា ព្រម​ទាំង​យុវ​ជន​ផង​ដែរ​ ។​

គួររំលឹកថា​ កាល​ពី​ឆ្នាំ​កន្លងទៅ​ ព្រឹត្តិ​ការណ៍​​​នេះ​មានអ្នក​ចូល​រួម​១.៤០០​នាក់​មក​ពី​២១​​ប្រទេស​ជុំវិញ​ពិភព​លោក​ ហើយ​ឆ្នាំ​នេះ​​កើន​​ឡើង​ច្រើន​ជាង​មុន​ ព្រោះ​បើ​គិត​ពី​ការ​ចុះ​ឈ្មោះ​ចូលរួម​មកដល់​ពេល​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​២.០០០​នាក់​មក​ពី​២១ប្រទេស​ដូច​គ្នា ។​ សូម​បញ្ជាក់​ថា​ ចំពោះ​មហា​ជន​, កីឡាករ, កីឡាការិនី​ ដែល​មានបំណង​ចូលរួម​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅខេត្ត​ព្រះ​សីហនុ​នេះអាច​ចុះ​​ឈ្មោះ​តាម​រយៈ​គេហ​ទំព័រ​ www.sihanokville-marathon.org ឬ www.cambodia-events.org ក៏​បាន ឬ​តាម​ទូរ​ស័ព្ទ​លេខ​ ០២៣​​ ២១៣​ ៥២៥,​ ០២៣ ២១៦ ២៩៦, ០១៦ ៦២៨ ៧៨៨, ០១៦ ៣៥៥ ០០៥ ។​ ខេត្ត​ព្រះ​សីហនុ​លេខ​ទូរ​ស័ព្ទ​ ០៣៤​ ៩៣៣ ៦៥៦ ។​

សម្រាប់​តម្លៃ​ចុះ​ឈ្មោះ​ចូលរួម​រត់​២១​គីឡូ​ម៉ែត្រ (បរទេស​៤៥​ដុល្លារ,​ ខ្មែរ​១៥​ដុល្លារ)​,​ ១០​គីឡូ​ម៉ែត្រ​កន្លះ (បរទេស​៣៥​ដុល្លារ​, ខ្មែរ​១០​ដុល្លារ​),​ រត់​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ៣​គីឡូ​ម៉ែត្រ​ (បរទេស​២៥​ដុល្លារ​, ខ្មែរ​៥​ដុល្លារ) និង​ដើរ​កម្សាន្ត​៣​គីឡូ​ម៉ែត្រ​ (បរទេស​១៥​ដុល្លារ, ខ្មែរ​៥​ដុល្លារ​) ៕​