ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CPP ​ស្វាគមន៏​ចំពោះការរៀបចំ​បើកសិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពីការកែទម្រង់​ប្រព័ន្ឋបោះឆ្នោត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​( CPP ) ​លោកបណ្ឌិត ជាម យៀប ​និងជាប្រធាន​គណៈកម្មការសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ ធនាគារនិងសវនកម្ម​នៃរដ្ឋសភា​​បានមានប្រសាសន៏ស្វាគមន៏​ចំពោះគម្រោងរៀបចំ​បើកសិក្ខាសាលាថ្នាក់​ជាតិស្តីពីការកែទម្រង់ប្រព័ន្ឋ​បោះឆ្នោតនៅក្នុង​ប្រទេសកម្ពុជា ។

ការប្រកាស​ស្វាគមន៏របស់លោកបណ្ឌិត​ ជាម យៀប ​នៅពេលនេះ​ ធ្វើឡើងប្រមាណមួយម៉ោងប៉ុណ្ណោះ ​បន្ទាប់ពីលោក សម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​បានថ្លែងក្នុងសិក្ខាសាលា​​ស្តីពីការកែទម្រង់​

រាជធានីភ្នំពេញ​៖ មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​( CPP ) ​លោកបណ្ឌិត ជាម យៀប ​និងជាប្រធាន​គណៈកម្មការសេដ្ឋកិច្ច ​ហិរញ្ញវត្ថុ​ ធនាគារនិងសវនកម្ម​នៃរដ្ឋសភា​​បានមានប្រសាសន៏ស្វាគមន៏​ចំពោះគម្រោងរៀបចំ​បើកសិក្ខាសាលាថ្នាក់​ជាតិស្តីពីការកែទម្រង់ប្រព័ន្ឋ​បោះឆ្នោតនៅក្នុង​ប្រទេសកម្ពុជា ។

ការប្រកាស​ស្វាគមន៏របស់លោកបណ្ឌិត​ ជាម យៀប ​នៅពេលនេះ​ ធ្វើឡើងប្រមាណមួយម៉ោងប៉ុណ្ណោះ ​បន្ទាប់ពីលោក សម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​បានថ្លែងក្នុងសិក្ខាសាលា​​ស្តីពីការកែទម្រង់​ការបោះឆ្នោតនាព្រឹកថ្ងៃទី០៧​ មីនា ​២០១៤នេះ​ដោយស្នើឲ្យគណបក្ស​ប្រជាជនកម្ពុជា​ រួមគ្នាជាមួយគណបក្សសង្រ្គោះជាតិ ​និងសង្គមស៊ីវិល ​រៀបចំសិក្ខាសាលាថ្នាក់ជាតិ​មួយស្តីពីការ​កែ​ទម្រង់ប្រព័ន្ឋ​បោះ​ឆ្នោត ។

បើតាមលោកបណ្ឌិត ​ជាម យៀប ​សិក្ខាសាលានេះគង់តែរៀបចំធ្វើទេ ​ព្រោះ​កន្លងមកគណៈកម្មការ​ចម្រុះមកពីគណបក្សទំាងពីរ​បានឯកភាពគ្នារួចរាល់ហើយ ​ហើយថានៅក្នុងជំនួប​នាថ្ងៃទី១០ មីនា ២០១៤​ខាងមុខនេះ​ គណៈកម្មការចម្រុះ​នឹងជជែកពិភាក្សាគ្នា​អំពី​ប្រធានបទដែលត្រូវដាក់បញ្ចូលក្នុង​សិក្ខាសាលានោះ ​ដែលក្នុងនោះមានការរៀបចំការចុះបញ្ជី​ឈ្មោះអ្នកបោះឆ្នោត ​និង ​ការបង្កើតខ្ទង់​ថវិកា​​សម្រាប់គណបក្ស​នយោបាយ​ចូលរួមប្រកួត​ប្រជែង​​ក្នុងការបោះឆ្នោតជាដើម ។

ជាមួយគ្នានេះ​ យន្តការនៃការបោះឆ្នោត ​ការដោះស្រាយវិវាទ​ក្នុងការបោះឆ្នោត ​និង បញ្ហាប្រព័ន្ឋផ្សព្វផ្សាយ ​ក៏នឹងត្រូវដាក់បញ្ជូលក្នុង​ការពិភាក្សាគ្នា​នោះផងដែរ ៕