កូនប្រុសលោកកាដាហ្វីម្នាក់ធ្វើបត្យាប័នទៅលីប៊ី
រដ្ឋាភិបាលលីប៊ីរាយការណ៍ កាលពីថ្ងៃទី៦ មីនា ថា ប្រទេសនីហ្ស័រ បានធ្វើបត្យាប័នមកកាន់លីប៊ី នូវកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសលោកកាដាហ្វី ។ កូនប្រុសលោក កាដាហ្វី រូបនោះ លោក សាអាឌី កាដាហ្វី បានមកដល់ទីក្រុងទ្រីប៉ូលី រួចហើយ ។ ជាអ្នកជំនួញ និងជាអតីតកីឡាករបាល់ទាត់អាជីព លោក សាអាឌី កាដាហ្វី បានភៀសខ្លួនទៅកាន់ប្រទេសនីហ្ស័រ ក្រោយការផ្តួលរំលំឪពុក
ចែករំលែកព័តមាននេះ