ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នាំ​គ្នា​ដាំ​ម្អម​យក​ផលិត​ជា​ស្ករ​លក់​ចេញ​ទៅ​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ថ្មី​ៗ​នេះ​កសិករ​នៅ​ខេត្តស្ទឹងត្រែង​បាន​នាំ​យក​រុក្ខជាតិ​ម្យ៉ាង​ដែល​គេ​ហៅ​តៗគ្នា​ថា​«​ម្អម​ផ្អែម​» ជា​អំបូ​នៃ​ពូជ​ម្អម​មក​ដាំ​ដុះ ដោយសារ​រុក្ខជាតិ​នោះ​មាន​រសជាតិ​ផ្អែម​ដូច​អំពៅ តែ​គ្មាន​ក្លិនក្រអូប​ឈ្ងុយ​ដូច​ម្អម​ស្រែ​នោះ​ឡើយ​។ ពូជ​រុក្ខជាតិ​«​ម្អម​ផ្អែម​»​ខាងលើ​នេះ​ត្រូវ​បាន​កសិករ​នៅ​ឃុំ​ស្រែ ក្រសាំង​យក​មក​ដាំ និង​ដាក់​បញ្ចូល​ជា​ដំណាំ​កសិកម្ម​ប្រភេទ​ថ្មី​មួយទៀត​ទៅ​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​វត្ត​មាននៅ​ក្នុង​ខេត្ត ហើយ​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​កំពុង​បំផុស​កសិករ​ដទៃ​ទៀត​ជ្រើស​ដាំ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ដំណាំ​នេះ​ផង​ដែរ…

ខេត្តស្ទឹងត្រែង ៖ ថ្មី​ៗ​នេះ​កសិករ​នៅ​ខេត្តស្ទឹងត្រែង​បាន​នាំ​យក​រុក្ខជាតិ​ម្យ៉ាង​ដែល​គេ​ហៅ​តៗគ្នា​ថា​«​ម្អម​ផ្អែម​» ជា​អំបូ​នៃ​ពូជ​ម្អម​មក​ដាំ​ដុះ ដោយសារ​រុក្ខជាតិ​នោះ​មាន​រសជាតិ​ផ្អែម​ដូច​អំពៅ តែ​គ្មាន​ក្លិនក្រអូប​ឈ្ងុយ​ដូច​ម្អម​ស្រែ​នោះ​ឡើយ​។

ពូជ​រុក្ខជាតិ​«​ម្អម​ផ្អែម​»​ខាងលើ​នេះ​ត្រូវ​បាន​កសិករ​នៅ​ឃុំ​ស្រែ ក្រសាំង​យក​មក​ដាំ និង​ដាក់​បញ្ចូល​ជា​ដំណាំ​កសិកម្ម​ប្រភេទ​ថ្មី​មួយទៀត​ទៅ​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​វត្ត​មាននៅ​ក្នុង​ខេត្ត ហើយ​អាជ្ញាធរ​ភូមិ​ឃុំ​ក៏​កំពុង​បំផុស​កសិករ​ដទៃ​ទៀត​ជ្រើស​ដាំ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ដំណាំ​នេះ​ផង​ដែរ ។

លោក អ៊ា​ង សំ​អូន មេឃុំ​ស្រែ​ក្រសាំង​បាន​បញ្ជាក់​ថា ដំណាំ​ម្អម​ផ្អែម​នេះ សម្រាប់​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា​យើង​មិនដឹង​ថា​មាន​ដាំ​ដុះ​នៅ​កន្លែង​ណាខ្លះ​ទេ តែ​សម្រាប់​ខេត្តស្ទឹងត្រែង​គឺ​មិន​ទាន់​មាន​អ្នក​ដាំ​ដុះ​ទាល់តែ​សោះ ព្រោះ​រុក្ខជាតិ​ប្រភេទ​នេះ​កសិករ​យើង​បាន​នាំ​យក​ពូជ​ពី​ប្រទេស​ថៃ​មក​ដាំ ហើយ​ហៅ​ត​ៗ​គ្នា​ថា «​ម្អម​ផ្អែម​»​។

លោក​ទទួលស្គាល់​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង រុក្ខជាតិ​«​ម្អម​ផ្អែម​»​នេះ​មាន​ឫស ដើម ស្លឹក និង​ផ្កា ដូច​ម្អម​ស្រែ​ដែល​ខ្មែរ​យើង​តែង​យក​ទៅ​បង់​បន្ថែម​រសជាតិ​ក្នុង​សម្ល​ដើម្បី​ឱ្យ​មាន​ក្លិន​ក្រអូប​ឈ្ងុយ ចំណែក​ម្អម​ផ្អែម​នេះ​គ្មាន​ក្លិន​នោះ​ទេ តែ​មាន​រសជាតិ​ផ្អែម​ទៅ​វិញ​។ លោក​បន្ត​ថា ម្អម​ផ្អែម​នេះ​វា​គ្មាន​ក្លិនក្រអូប​ឈ្ងុយ​នោះ​ទេ ប៉ុន្តែ​ម្អម​ស្រែ​ខ្មែរ​យើង​ក៏​គ្មាន​រសជាតិ​ផ្អែម​ដូច​អំពៅ​នោះ​ដែរ ខណៈ​យើង​បេះ​ម្អម​ផ្អែម​យក​មក​ទុំពារ​ក្នុង​មាត់​វា​មាន​រសជាតិ​ផ្អែម​ពិតមែន វា​ខុស​ប្លែក​ពី​ម្អម​ស្រែ​ខ្មែរ​យើង ។

លោក​ញ៉ រ៉ា​ន់ ជា​កសិករ​នៅ​ភូមិ​ភ្នំ​ក្រហម ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ដែល​ជ្រើស​យក​ការ​ដាំ​ម្អម​ផ្អែម​នេះ​បានឱ្យ​ដឹង​ថា តាម​មន្ត្រី​ជំនាញ​កសិកម្ម​នៃ​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា ម្អម​ផ្អែម​នេះ​គេ​ហៅ​ថា​«​ដើម​ញ៉ា​វ៉ា​ន់ ឬ​ស្ទេ​វា​» ដែល​ស្ថិត​ក្នុង​អម្បូរ​ពពួក​រុក្ខជាតិ​ទាំង​ដើម​ទាំង​ស្លឹក​មានទឹក និង​រសជាតិ​ផ្អែម​ដូច​អំពៅ ហើយ​នៅ​ប្រទេស​ថៃ​កសិករ​និយម​ដាំ​ច្រើន​សម្បើម​ណាស់ ។ លោក​បន្ត​ថា ម្អម​ផ្អែម​នេះ​ងាយស្រួល​ក្នុង​ការ​ដាំ​ដុះ មិន​រើស​ប្រភេទ​ដី​នោះ​ឡើយ ដូច្នេះ​កសិករ​ផ្សេង​ៗ​អាច​យក​ពូជ​ទៅ​ដាំ​បន្ត​បាន ព្រោះ​វា​មាន​ទីផ្សារ​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ហើយ​កសិផល​នេះ​គេ​ទទួល​ទិញ​ដើម្បី​ចម្រាញ់​យក​ទឹក​ធ្វើ​ស្ក សម្រាប់​ផលិត​ជា​ផលិតផល​មាន​រសជាតិ​ផ្អែម​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។

លោក​បន្ថែម​ថា នៅ​ប្រទេស​ថៃ កសិករ​ទីនោះ​គេ​ដាំ​ដុះ​ម្អម​ផ្អែម​ច្រើន​ណាស់ ក្រោយ​ការ​លូតលាស់ គេ​អាច​ច្រូត​លក់ បើ​គិត​ជា​លុយ​ខ្មែរ​ក្នុង​១​គីឡូក្រាម​តម្លៃ​៥០០០​រៀល តែ​គាត់​មិន​ទាន់​បាន​ច្រូត​លក់​នោះ​ទេ គ្រាន់​តែ​ដាំ​យក​ពូជ​ទុក​សិន ហើយ​ការ​ដាំ​យក​ពូជ​នេះ​មិនមែន​យក​គ្រាប់​នោះ​ទេ គឺ​កាត់​មែក​ណា​ដែល​ចាស់​ៗ​ជា​ពីរ​ជា​បី​កំណាត់​យក​ទៅ​ដោត​ផ្សាំ​ក្នុង​កន្ទោង ។ លោក​ក៏​បាន​បន្ត​ទៀត​ថា ប្រសិនបើ​មាន​កសិករ​ណា​ចង់​ដាំ​ដុះ​ម្អម​ផ្អែម គាត់​នឹង​ប្រាប់​ពី​វិធី​ដាំ​ទាំងអស់​ដោយ​មិន​លាក់លៀម​នោះ​ទេ បើ​ចង់​កាត់​ពី​ទីកន្លែង​ផ្ទាល់​យក​ទៅ​ដាំ​ក៏​បាន​ឲ្យ​តែ​មើលទៅ​ដើម​នឹង​ចាស់​ជាងគេ ហើយ​ដើម​នឹង​យក​ទៅ​ធ្វើ​ជា​ពូជ​បាន ។

លោក ងិ​ន សា​រ៉េ​ត ប្រធាន​សហគមន៍ អ៊ុំ​ឃួ​ង​រុងរឿង ស្ថិត​ក្នុង​ឃុំ​ស្រែ​ក្រសាំង​បាន​គាំទ្រ​ចំពោះ​ការ​ចែក​រំលែក​ពូជ​ដំណាំ​ម្អម​ផ្អែម​នេះ ហើយ​សមាជិក​សហគមន៍ និង​នាំ​ពូជ​យក​មក​ដាំ​ឱ្យ​បាន​ច្រើន​គ្នា ដើម្បី​ធ្វើ​ឱ្យ​ភូមិ​ឃុំ​ស្រែ​ក្រសាំង​មាន​ផលិតផល​មួយ​ភូមិ​មួយ​ថ្មី​បន្ថែម​ទៀត​គឺ​«​ម្អម​ផ្អែម​»​នេះ​។

គួរ​បញ្ជាក់​ថា នេះ​ជា​ប្រភេទ​ដំណាំ​មួយ​មុខ​ទៀត ដែល​កសិករ​ឃុំ​ស្រែ​ក្រសាំង​ដាំ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយសា​តែ​រុក្ខជាតិ​នេះ​ដូច​ដើម​ម្អម ទើប​ពួក​គាត់​ដាក់​ឈ្មោះ​ថា​«​ម្អម​ផ្អែម​» ចំណែក​នៅ​ប្រទេស​ថៃ អ្នកជំនាញ​កសិកម្ម​ហៅ​ថា​«​ស្មៅ​ស្ទេ​វា​» រុក្ខជាតិ​ផ្អែម​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ