ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​បែក​អន្លូង ល្បីមានរសជាតិឈ្ងុយឆ្ងាញ់ ពេលនេះ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​​ហើយ​

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទុរេន​បែក​អន្លូង ​ស្ថិត​នៅ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ចិត្ត​ទទួលទាន​។ មក​ដល់​ពេល​នេះ​ចាប់ផ្ដើម​ហុច​ផល​ជា​បណ្ដើរ​ៗ​ហើយ ពិសេស​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង​។ អ្នកស្រី​វ៉ែន…

ខេត្តកំពង់ចាម​ ៖ ទុរេន​បែក​អន្លូង ​ស្ថិត​នៅ​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ពិតជា​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចូល​ចិត្ត​ទទួលទាន​។ មក​ដល់​ពេល​នេះ​ចាប់ផ្ដើម​ហុច​ផល​ជា​បណ្ដើរ​ៗ​ហើយ ពិសេស​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង​។

អ្នកស្រី​វ៉ែន សុ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ​ម្ចាស់​ចំការ​ទុរេន​បែក​អន្លង បាន​ប្រាប់​ឱ្យ​ដឹង​អ្នក​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ឆ្នាំ​២០២៥​ ថា​ គាត់​គឺ​មានស្រុក​កំណើត​នៅ​ទី​នេះដោយសារ​តែ​ល្បី​ពូជ​ទុរេន​ម៉ា​ន់​ថង ក៏​បាន​ទៅ​ទិញ​ពូជ​នៅ​ស្រែ​វាល ដើម្បី​យក​មក​ដាំ​នៅ​លើ​ដីចំការ​របស់​ខ្លួន​ដែល​មាន​ទំហំ​ប្រមាណ​៣​ហិ​កតា​។ ក្រោម​ការ​ថែទាំ​ដិត​ដល់​ក្នុង​រយៈពេល​៥​ឆ្នាំ​គឺ​ចាប់ផ្ដើម​ប្រមូល​ផល​ក្នុង​មួយ​ឆ្នាំ​បាន​រហូត​ដល់​ទម្ងន់​១៦​តោន ឯណោះ​។

ម្ចាស់​ចម្ការ​រូប​នេះ​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា ២០២៥ ដោយ​គាត់​បាន​ប្រើ​កម្មករ​បេះ​ទុរេន​នៅ​តាម​ដើម​បាន​ប្រមាណ ៣០០​គីឡូក្រាម ចំពោះ​ផល​ដែល​ប្រមូល​បាន​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ​ចុះ​មក​ទិញ​ដល់​ចំការ​ដោយ​មួយ​គីឡូ​លក់​បាន ២​ម៉ឺន​រៀល ហើយ​គេ​យក​ទៅ​លក់​បន្ត​មួយ​គីឡូ​២៥.០០០​រៀល​។ ក្នុង​រយៈពេល​៥​ថ្ងៃ​ខាង​មុខ​ទៀត ផ្លែ​ទុរេន​និង​ចាប់ផ្ដើម​ហុច​ផល​ឱ្យ​រហូត​ដល់ ៥០% ចំពោះ​តម្លៃ​លក់​លើ​ទីផ្សារ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​មាន​ម៉ូយ​នៅ​ភ្នំពេញ តែងតែ​ទូរ​សព្ទ​មក​កម្ម​ង់​ទិញ​ដោយ​គេ​មាន​រថយន្ត​បើក​មក​បេះ​ដល់​ចំការ​ដើម្បី​យក​ទៅ​លក់​បន្ត​តាម​ទីផ្សារ​នានា​។​ចំពោះ​ផ្លែ​ទុរេន​ទុំ​ដែល​គេ​ដាក់​លក់​តាម​តំបន់​ផ្សេង​ៗ​គឺ​មិនដឹង​ថា​មាន​ប្រភព​ចេញ​មកពីណា​នោះ​ទេ​តាំងពី​ខែមីនា តាម​ពិត​ទៅ​ទុរេន​បែក​អន្លង​ទើបតែ​ចាប់ផ្ដើម​ប្រមូល​ផល​ជា​បណ្ដើរ​ៗ​នៅ​ចុងខែ​ឧសភា​នេះ​។ ជាមួយ​នោះ​គាត់​មិន​ទាន់​បាន​ចូល​ជា​សមាជិកសមាគម​ទុរេន​បែក​អន្លង់​នៅឡើយ​។​ព្រោះថា​ទុរេន​នៅ​ចំការ​របស់​គាត់​មាន​ចំនួន​តិច​ដោយ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​គឺ​មិន​គ្រប់គ្រាន់ ​។

ចំណែក​លោក​សឹម ថា​វី​រៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ហើយ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​២៦​ឧសភា​ថា ចំពោះ​តួលេខ​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល​មាន​សរុប​ប្រមាណ​ប្រហែល ១.៦០០​ហិល​តា​។ រហូត​មក​ដល់​ពេល​នេះ​ម្ចាស់​ចម្ការ​នៅ​បែក​អន្លូង​បាន​នាំ​គ្នា​ចូល​សហគមន៍​ទុរេន​បែក​អន្លូង​បាន​ចំនួន​៩៥​នាក់ ជាមួយ​នោះ​សមាជិក​ម្នាក់​ៗ​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់ ហើយ​ខាង​អគ្គ​កសិកម្ម​សហការ​ជាមួយ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ទំនើប​ក្នុង​ការ​ដាំ​ដុះ​ទុរេន​ពេល​ដែល​បាន​ផល​គឺ​មិន​មាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ខណៈ​ពេល​ដែល​ប្រទេស​ជិតខាង​យើង​ទុរេន​របស់​គេ​មាន​ផ្ទុក​សារធាតុ​គីមី​លើស​កម្រិត​ធ្វើ​ឲ្យ​ប្រទេស​ចិន គេ​មិន​ទទួល​ទិញ​។​តាម​រយៈ​ក្រុមហ៊ុន​ឯកជន​ដែល​បាន​ចុះ​មក​ដាក់កុង​ត្រា​ជាមួយនឹង​ម្ចាស់​ចម្ការ​ទុរេន​នៅ​បែក​អន្លូង ដោយ​ចំការ​នីមួយ​ៗ​ខិតខំ​ធ្វើ​យ៉ាងណា​ប្រឹងប្រែង​ដាំ​ដុះ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​ក្រុមហ៊ុន​ចង់បាន ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ