ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១​គ្រួសារ ដាំ​ទុរេន​ជាង​២០០​ដើម សង្ឃឹមថាឆ្នាំនេះ ទទួល​បាន​ទ​ន្និ​ផល​ខ្ពស់ ព្រោះ​ឆ្នាំ​មុនប្រមូល​ផល​លក់​បាន​ជាង​១​ម៉ឺន​ដុល្លារ

3 ថ្ងៃ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥​នេះ ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥​នេះ ប្រជាពលរដ្ឋ​១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ដោយ​សង្ឃឹមថា ទិន្នផល​ដំណាំ​ទុរេន​របស់​ខ្លួន នឹង​កើនឡើង​ខ្ពស់ ខណៈ​ពេល​ដែល​ឆ្នាំ​មុន ​ប្រមូល​ផល​ដំបូង​លក់​បាន​ជាង​១​ម៉ឺន​ដុល្លារ ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ទូច ប៉ង់ អាយុ​ជាង​៥០​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ លោក​បាន​ដាំ​ដើម​ទុរេន​ជាង​២០០​ដើម នៅ​លើ​ដីចំការ​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លន អស់​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ ក៏​បាន​ដុះ​លូតលាស់​យ៉ាង​ល្អ និង​បាន​ប្រមូល​ផល​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០២៤ ដោយ​បេះ​លក់​ឱ្យ​ឈ្មួញ​ទិញ​យក​ទៅ​ទទួលទាន​ជួបជុំ​គ្រួសារ បាន​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ ​។

លោក​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី​នេះ ក្រោយ​ពេល​ដើម​ទុរេន​ បន្ត​លូតលាស់​យ៉ាង​ល្អ និង​បញ្ចេញ​ផ្កា​ផ្លែ ច្រើន​ជាង​ឆ្នាំ​មុន​ទ្វេ​ដង ដោយ​លោក​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល​នា​ដើមខែ​ឧសភា ឆ្នាំ​២០២៥​ ខាង​មុខ​នេះ អាច​នឹង​បាន​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ ព្រោះ​លោក​បាន​សង្កេត​ឃើញ​ផ្លែ​ទុរេន​របស់​ខ្លួន នៅ​លើ​ដើម​នីមួយ​ៗ មាន​សភាព​ធំ​ថ្លុ​ស​ល្អ ពោល​គឺ​ទាំង​ដើម និង​ផ្លែ​មាន​កម្លាំង​ល្អ​ជាង​ឆ្នាំ​មុន​ៗ ខណៈ​ដែល​លោក​បាន​រៀន​ផ្សំ​ជីធម្មជាតិ​ពី​កសិករ​ថៃ​ ។

លោក​បញ្ជាក់​ទៀត​ថា មូលហេតុ ដែល​ធ្វើ​ឱ្យ​ដើម​ទុរេន​ បញ្ចេញ​ផ្កា​ផ្លែ​យ៉ាង​ល្អ​បែប​នេះ គឺ ៖ ទី​១. ដោយសារ​តែ​អាកាសធាតុ​អំណោយផល​ល្អ ទី​២. ការ​ថែទាំ​ស្រោច​ទឹក​ដិត​ដល់ និង​ជាប់​ឥត​ដាច់ និងទី​៣. ការ​ប្រើ​ជីធម្មជាតិ​កំ​ប៉ុ​ស ដោយ​គ្មាន​សារធាតុ​គីមី ហើយ​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ខណៈ​ពេល​ដែល​លោក​បាន​រៀន​បច្ចេកទេស​ដាំ និង​ថែទាំ​ទាំង​អស់នេះ មក​ពី​កសិករ​ថៃ​ផង​ដែរ​ ។

ទោះបីជា​យ៉ាងណា ផ្លែ​ទុរេន​របស់​លោក ពិតជា​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​មែន ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ពិសា​នៅ​ឯ​ផ្ទះ ព្រោះ​ការ​ផ្សំ​សារធាតុ​ជី មាន​លក្ខណៈ​ស្តង់ដា ដែល​ធ្វើ ឱ្យ​ដំណាំ​ទុរេន​របស់​ខ្លួន​លូតលាស់​ល្អ​ខុស​ពី​ដំណាំ​ដទៃ​ទៀត ពោល​គឺ​មាន​សភាព​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​លោក​នឹង​ប្រពន្ធ​សង្ឃឹម​ទុកជា​មុន​ថា នឹង​ទទួល​បាន​ផល​គាប់ប្រសើរ​នា​ពេល​ប្រមូល​ផល​ឆាប់​ៗ​ខាង​មុខ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ