ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែមៀនប៉ៃលិន ឬតាង៉ែន ឆ្នាំនេះមិនធ្លាក់ថ្លៃពេកទេ ខណៈ​ឈ្មួញ​ចិន​ទិញ​យក​ទៅ​កែ​ច្នៃ​ជា​គ្រឿង​កំប៉ុង

10 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករ​នៅ​តាម​ចំការ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន នីមួយ​ៗ កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​ផ្លែ​ឈើ​នេះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កម្មករ​នៅ​តាម​ចំការ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន នីមួយ​ៗ កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រមូល​ផល​ផ្លែ​ឈើ​នេះ ដោយ​អ្នកខ្លះ​ដើរ​បេះ​នៅ​តាម​ដើម ខ្លះ​ទៀត​អង្គុយ​ប្រឡេះ​ផ្លែ​ដាក់​ក្នុង​កញ្ឆេ រួច​វេច​ខ្ចប់​លើកដាក់​លើ​រថយន្ត ដឹក​យក​ទៅ​ស្តង់​ស​ម្ងួ​ត​នៅ​ក្នុង​ក្រុងប៉ៃលិន ដើម្បី​ត្រៀម​ដឹក​បន្ត​ទៀត​លក់ដូរ​នៅ​ប្រទេស​ចិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ ឈ្មោះ ពេជ្រ សុ​ខន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង ឈ្មោះ ស្រី​ម៉ៅ អាយុ​៣៥​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ជា​រៀងរាល់ថ្ងៃ ពួក​គាត់​ជាង​២០​នាក់ តែងតែ​ដើរ​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន ឱ្យ​ថៅកែ​ម្នាក់ នៅ​តាម​ចំការ​នានា​ក្នុង​ក្រុង ដោយ​ក្នុង​១​កញ្ឆេ ទម្ងន់​ជាង​១០​គីឡូក្រាម ទទួល​បាន​ប្រាក់​កម្រៃ​៤០០០​ទៅ​៨០០០​រៀល តាម​ប្រភេទ​មៀន​លេខ​១ ឬ​លេខ​២​។

ប្រ​ភ​ប​បន្ត​ទៀត​ថា ពួក​គាត់​ម្នាក់​ៗ បេះ​ផ្លែ​មៀន​ប៉ៃលិន​នេះ ដាក់​ក្នុង​កញ្ឆេ​អប់​ឱ្យ​ស្អាត​រួច​លើកដាក់​លើ​រថយន្ត ដើម្បី​ឱ្យ​គេ​ដឹក​យក​ទៅ​ឱ្យ​ថៅកែ​ដាក់​ចូល​ក្នុង​រោង​ចស​ម្ងួ​ត ដើម្បី​នឹង​នាំ​ចេញ​ទៅ​លក់ដូរ​បន្ត​នៅ​ប្រទេស​ចិន​។

ពួក​គាត់​ដែល​ជា​អ្នក​ប្រមូល​ផល គឺ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ និង ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដោយ​បាន​ធ្វើ​ដំណើរ​ចូល​មក​ស៊ីឈ្នួល​ប្រមូល​ផល​មៀន​ប៉ៃលិន​នេះ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ពេល​ខ្លះ នៅ​ក្នុង​ចំការ​ធំ​រាប់​ពាន់​ដើម ការ​ប្រមូល​ផល​មិន​អស់​ក្នុង​រយៈពេល​១​ថ្ងៃ ពួក​គាត់​ត្រូវ​បោះ​តង់​កៅស៊ូ នាំ​ប្រ​ព ន្ធ​កូន ដាំបាយ​ធ្វើ​ម្ហូប ទទួលទាន​ជុំ​គ្នា​នៅ​ទីនោះ​ជាមួយនឹង​កម្មករ​ដទៃ​ទៀត រហូត​ដល់​ប្រមូល​ផល​រួចរាល់ ទើប​នាំ​គ្នា​ប្តូរ ទៅ​បេះ​ផ្លែ​មៀន​ឈើ​នេះ នៅ​កន្លែង​ផ្សេង​ទៀត​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ការ​ប្រមូល​ផល​ផ្លែ​មៀន​ប៉ៃលិន​នេះ អ្នកខ្លះ​ម្នាក់ឯង អ្នកខ្លះ​ទៀត ធ្វើការ​ទាំង​ប្តី និង​ប្រពន្ធ ដោយ​គិត​ជា​ថវិកា អាច​ឱ្យ​ពួក​គាត់​រក​ប្រាក់​ចំណូល​បាន​ក្នុង​១​ថ្ងៃ​ចាប់ពី​៥​ទៅ​៧​ម៉ឺន​រៀល ដែល​អាច​ឱ្យ​ពួក​ដ​គាត់​ចំណាយ​ទៅ​លើ​ម្ហូបអាហារ​ខ្លះ និង​សន្សំទុក​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ​នៅ​ឯ​ស្រុក​កំណើត​ខ្លះ​។ ម្យ៉ាងវិញទៀត អ្នក​ដែល​អត់​មាន​ជំពាក់​បំណុល​ទេ ពួក​គាត់​សន្សំ​ថវិកា​សម្រាប់​ទុក​ឱ្យ​កូន​ៗ នៅ​ឯ​ផ្ទះ​រៀនសូត្រ​ប្រចាំ​ថ្ងៃ និង​ទុក​សម្រាប់​ពេល​មាន​ជម្ងឺ​ផ្សេង​ៗ​កើតឡើង​។

បើ​តាម​ម្ចាស់​ចំការ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ផ្លែ​មៀន​ប៉ៃលិន នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ មិន​ធ្លាក់​ថ្លៃ​ពេក ​ហើយ​ក៏​ឡើងថ្លៃ​ខ្ពស់​ពេក​នោះ​ដែរ ដោយ​ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​៣០០០​ទៅ​៣៥០០​រៀល តាម​ផ្លែ​ល្អ ឬ​ផ្លែ​មិនសូវ​ត្រូវប៉ាន់ ពោល​គឺ​ឈ្មួញ​ទិញ​ទាំងអស់ យក​ទៅ​ចូល​ក្នុង​រោងចក្រ​ស​ម្ងួ​ត រួច​នាំ​ចេញ​ទៅ​ក្រៅ ដើម្បី​ផលិត​ជា​គ្រឿង​កំប៉ុង សម្រាប់​រក្សា​ទុក​បាន​យូរ ហើយ​លក់ដូរ​ក្នុង​តម្លៃ​ខ្ពស់​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ប្រមូល​ផល​ផ្លែ​មៀន​ប៉ៃលិន​នេះ មិន​ខាត​ខ្លាំង​ពេក ក៏​មិនសូវ​ចំណេញ​ច្រើន​ដែរ គ្រាន់តែ​អាច​ទប់ទល់​នឹង​ថ្លៃ​ជី ថ្លៃ​ថ្នាំ ព្រមទាំង​ថ្លៃ​ឈ្នួល​កម្មករ ដោយនៅ​សល់​បន្តិចបន្តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​យក​ទៅ​ធ្វើ​ដើមទុន​សម្រាប់​ដាក់​អក​ម៉ូ​ន ដើម​មៀន​ប៉ៃលិន ក្នុង​ការ​បញ្ចេញ​ផល​នា​រដូវ​បន្តបន្ទាប់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ