ខេត្តស្វាយរៀង ៖ រដ្ឋបាលក្រុងស្វាយរៀង បានសហការជាមួយអធិការ នៃអធិការនគបាលក្រុងស្វាយរៀង បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវសំខាន់ៗ និងផ្លូវបំបែក ដើម្បីបង្ការ និងបង្ក្រាបបទល្មើសក្នុងក្រុងស្វាយរៀង ។
បើតាមមន្ត្រីនគបាលក្រុងស្វាយរៀង បានឲ្យដឹងថា ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្នុងចូលរួមបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុង សហការជាមួយរដ្ឋបាលក្រុងស្វាយរៀង ធ្វើការដំឡើង និងបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវសំខាន់ៗ ដើម្បីសំដៅដល់ភាពងាយស្រួលក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ និងបង្ការ បង្ក្រាបបទល្មើសផ្សេៗអោយបានទាន់ពេលវេលា ។
ប្រភពបន្តថា ការបំពាក់កាមេរ៉ានេះ បានមកពីការឧបត្ថម្ភរបស់សាលាក្រុងស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុង និងសប្បុរសជននានា ក្នុងក្រុងស្វាយរៀង ៕













ចែករំលែកព័តមាននេះ