ឱកាសការងារនៅខេត្តកំពង់ឆ្នាំងមានជាង៤ពាន់កន្លែង ជាដំណឹងល្អសម្រាប់បងប្អូនពលករវិលមកពីថៃ និងអ្នកត្រូវការការងារធ្វើ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី៤ខែតុលា ឆ្នាំ ២០២៥ នេះ បានប្រកាសជូនដំណឹងដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃក៏ដូចជាបងប្អូនដែលមិនទាន់មានការងារធ្វើហើយកំពុងស្វះសែងរកការងារធ្វើ ឲ្យបានជ្រាបថា ដោយសារពេលនេះខេត្តកំពង់ឆ្នាំងមានតម្រូវការផ្តល់ឱកាសការងារចំនួនដល់ទៅ ៤ ៦៣៤ កន្លែង ដែលជាដំណឹងល្អបំផុតសម្រាប់បងប្អូនដែលមិនទាន់មានការងារធ្វើ។
ក្នុងផេកផ្លូវការដដែលបានបញ្ជាក់ថាទីតាំងការងារដែលត្រូវចុះឈ្មោះមានរហូតទៅដល់ ១៩ កន្លែង ក្នុងនោះមាន សហគ្រាស ក្រុមហ៊ុននិង រោងចក្រ ដែលមានទីតាំងនៅស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកកំពង់លែង។
ក្នុងសេចក្តីជូនដំណឹងដដែលក៏បានដាក់លេខទូរសព្ទទំនាក់ទំនងតាមទីកន្លែងនីមួយៗនិង ចំពោះព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងរកការងារធ្វើគឺលេខ១២៩៧ ៕


ចែករំលែកព័តមាននេះ