ខេត្តស្វាយរៀង ៖ គ្រាប់ស្វាយចន្ទីរឆ្នាំ២០២៥នេះមានតម្លៃខ្ពស់០១គីឡូក្រាមតម្លៃ៥,៥០០រៀល ឈ្មួញវៀតណាមមកប្រមូលទិញដល់ផ្ទះ។
បើតាមបុរសអ្នកដាំស្វាយចន្ទីរ ម្នាក់នៅភូមិត្រស់ឃុំត្រស់ស្រុករមាសហែកបានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី២៧ មិនា ឆ្នាំ២០២៥ ថា គ្រាប់ស្វាយចន្ទីរឆ្នាំ២០២៥នេះលក់បានតម្លៃថ្លៃគួរសម គឺក្នុង១គីឡូក្រាមតម្លៃ៥,៥០០រៀលដោយមានឈ្មួញវៀតណាមមកប្រមូលទិញដល់ចំការតែម្តង បើប្រៀបធៀបកាលពីឆ្នាំកន្លងមកគ្រាប់ស្វាយចន្ទីរ១គីឡូលក់បានត្រឹម៣,៥០០រៀលទៅ ៤,០០០រៀលប៉ុណ្ណោះ។
តាមប្រភពបន្តថា កាលពីឆ្នាំ២០១៥គ្រាប់ស្វាយចន្ទីរមានតម្លៃទាបនិងគ្មានទីផ្សារ ធ្វើឲ្យអ្នកខ្លះបានកាប់ដើមស្វាយចន្ទីរចោលទៅដាំដំឡូងមី អ្នកខ្លះរក្សាដើមស្វាយចន្ទីរទុក ទោសបីតម្លៃធ្លាក់ចុះថោកក៏ដោយ ហើយចាប់មានទីផ្សារវិញនៅឆ្នាំ២០២៤និងមានតម្លៃថ្លៃគួរសមមកដល់ឆ្នាំ២០២៥នេះ បេះហើយហាលស្ងួតឈ្មួញមកទិញភ្លាម ដោយឈ្មួញវៀតណាមមកប្រមូលទិញរៀងរាល់ថ្ងៃដល់ផ្ទះតែម្តង។
តាមប្រភពបានឲ្យដឹងថា ស្រូវមានទីផ្សារលក់ចេញទៅប្រទេសវៀតណាម ក៏ប៉ុន្តែតម្លៃស្រូវ អ៊ីអ៊ែរ K54 ក្នុង១គីឡូក្រាមបានតម្លៃតែ៨០០រៀលប៉ុណ្ណោះគឺតម្លៃទាបជាងឆ្នាំ២០២៤ ក្នុង១គីឡូក្រាមតម្លៃ១,២០០រៀល។ហើយបើស្រូវ១គីឡូតម្លៃ៨០០រៀល គឺមិនចំណេញទេ ពិព្រោះការចំណាយលើ ថ្លៃភ្ជួររាស់ដី ថ្លៃស្រូវពូជ ជី និងថ្នាំការពារសត្វល្អិតនិងថ្លៃប្រេងបូមទឹក និងថ្លៃច្រូតកាត់ប្រមូលផលគឺស្ទើតែអស់ទៅហើយ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ទោះបីតម្លៃស្រូវចុះថោកក៏ប៉ុន្តែរីករាយដោយតម្លៃគ្រាប់ស្វាយចន្ទីរបានតម្លៃថ្លៃគួរសម ៕






ចែករំលែកព័តមាននេះ