ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ឆក់​ខ្សែរក​ពីស្រ្តី​ម្នាក់​មិន​បាន​សំរេច​ត្រូវ​ប្រជា​ពល​រដ្ឋ​ស្វាគមន៏​មួយដៃ​មួយ​ជើង​ឡើងទ្រោម​ខ្លួន​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ យុវជន​ជាចោរ​ឆក់​ខ្សែរក​ម្នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ស្វា​គមន៏​មួយ​ដៃ​​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​​បន្ទាប់​ពី​យុ​វជន​ម្នាក់​​នេះ​ឆក់​ខ្សែរកប្លាទីនទំងន់​៥ជី​​ពី​ស្រ្តី​ម្នាក់​បាន​សំរេច​ហើយ​ជិះ​ម៉ូតូ​រត់​គេច​ទៅ​បុក​រយន្ត​របស់​គេ​ដួល​ខ្លួន​ឯង​ត្រូវបាន​អ្នកឃើញហេតុ​ការណ៏ចាប់​ចាប់យក​ស្វាគមន៏តែម្តង​។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេ​

រាជធានី​ភ្នំ​ពេញ​ ៖ យុវជន​ជាចោរ​ឆក់​ខ្សែរក​ម្នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ស្វា​គមន៏​មួយ​ដៃ​​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​​បន្ទាប់​ពី​យុ​វជន​ម្នាក់​​នេះ​ឆក់​ខ្សែរកប្លាទីនទំងន់​៥ជី​​ពី​ស្រ្តី​ម្នាក់​បាន​សំរេច​ហើយ​ជិះ​ម៉ូតូ​រត់​គេច​ទៅ​បុក​រយន្ត​របស់​គេ​ដួល​ខ្លួន​ឯង​ត្រូវបាន​អ្នកឃើញហេតុ​ការណ៏ចាប់​ចាប់យក​ស្វាគមន៏តែម្តង​។​ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោង​៧និង​៣០យប់​​នាទី​ថ្ងែទី​៦​មិនា​២០១៤​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​មុនពេល​កើត​ហេតុ​គេឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កុបពី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-9951ជិះតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ពី​ត្បូង​ទៅ​ជើង​ខណះ​មក​ដល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ជួប​និង​ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់​Fino​ពណ៌ស​លាយពណ៌ចំរុះ​ផ្សេង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-3478 ស្រប​ទិស​គ្នា​ក៏​បាន​ឆក់​ខ្សែរ​កប្លាទី​ទំងន់​៥ជី​គ្មាន​បណ្តោង​ពីស្រ្តី​នោះ​ហើយ​ជិះ​ម៉ូតូ​រត់​គេច​ក៏ជួប​ជាមួយ​និង​សន្តិសុខ​ក្រុន​ហ៊ុន​មួយ​ចេញ​មក​រីយ៉ែឡាន​យុវជន​ឆក់​ខ្សែរក​នោះ​ភ័យ​ក៏​បើក​ម៉ូតូ​គេច​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដួល​ខ្លួន​ឯង។​ពេល​នោះ​ស្រ្តី​ជា​ម្ចាស់​ខ្សែរក​បាន​ស្រែក​ថា​ចោរ​ចោរ​​ផ្អើលដល់​អ្នក​នៅ​ជុំ​វិញ​នោះ​ចេញ​មក​អន្តរាគមន៏​ ម្នាក់​មួយដៃ​ម្នាក់​មួយជើង​ឡើង​ទ្រោម​ខ្លួន​ហើយ​បាន​ហៅ​សមត្ថកិច្ច​មក​នាំ​ស្រ្តី​ម្ចាស់​ខ្សែរកនិង​ជន​ល្មើស​ទៅ​នរបាលចរាចរណ៏​ស្រះ​ចក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​។