ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​​កេត,​ ណាហ្គា​ខប,​ បៀល​​ប្រាយ​ និង​​នគរបាល​​ជាតិ​ឡើង​​លេង​​នៅ​វគ្គ​1/2 ​បន្ត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួតបាល់​ទាត់​ពានរង្វាន់​ Hun Sen Cup ២០១៤​ វគ្គ​១/៤​ ផ្តាច់​ព្រ័ត្រ​ កាល​ពីថ្ងៃ​ទី​៥​ មីនា​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​​ បាន​លត់​ក្រុម​ខេត្ត​ស្វាយ​រៀង​យ៉ាង​ចាស់​ដៃ​ ដោយ​លទ្ធ​ផល​៥-១ ខណៈ​ក្រុម​ណា​ហ្គា​ខប​លេង​ឈ្នះ​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​១-០​ ទាំង​លំបាក​​ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួតបាល់​ទាត់​ពានរង្វាន់​ Hun Sen Cup ២០១៤​ វគ្គ​១/៤​ ផ្តាច់​ព្រ័ត្រ​ កាល​ពីថ្ងៃ​ទី​៥​ មីនា​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​​ បាន​លត់​ក្រុម​ខេត្ត​ស្វាយ​រៀង​យ៉ាង​ចាស់​ដៃ​ ដោយ​លទ្ធ​ផល​៥-១ ខណៈ​ក្រុម​ណា​ហ្គា​ខប​លេង​ឈ្នះ​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​១-០​ ទាំង​លំបាក​​ ។​ ចំណែក​នៅ​ទីលាន​ស្តាត​ចាស់​ដែល​មាន​តែ​១​ប្រកួត​នោះ ក្រុម​បៀលប្រាយ​យូណាយ​ធីត​យក​ឈ្នះ​ក្រុម​ភ្នំ​ពេញ​ក្រោន​១-០ ខណៈ​នៅ​ទីលាន​ចែង​ម៉ែង​ ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ លេង​ឈ្នះ​ក្រុម​ក្រសួង​​ការពារ​ជាតិ​ ២​ទល់​១ ។​

សម្រាប់​ការ​ប្រកួត​ពេល​នេះ​ គឺ​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​បើ​ក្រុម​ណា​ចាញ់​ត្រូវ​ចាក​ចេញ​តែ​ម្តង​ ។​ ចំពោះ​ក្រុម​ដែល​ត្រូវ​ចាក​ចេញ​នៅ​ពេល​នេះ​រួម​មាន​ ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ ដែល​ជា​ក្រុម​ធ្លាប់​គ្រង​តំណែងជើង​ឯក​២​រដូវ​កាល​កន្លង​មក​,  ​ ក្រុម​ខេត្ត​ស្វាយ​រៀង​, ក្រុម​គីរី​វង់​សុខ​សែន​ជ័យ និង​ក្រុម​ក្រសួងការពារ​ជាតិ​ ។​ ចំណែក​ក្រុមដែល​មាន​សំណាងបាន​ឡើង​ទៅ​លេង​នៅ​វគ្គ​១/២ ផ្តាច់​ព្រ័ត្រ​បន្ត​មាន ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត,​ ក្រុម​បៀលប្រាយ​យូណាយ​ធីត​, ក្រុម​ណា​ហ្គាខប​ និង​ក្រុម​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ។​

ការប្រកួត​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ ទី​៩ មីនា ដោយ​ចាប់​ផ្តើម​ពីម៉ោង​១៥​និង​៣០​នាទី​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​ជា​ការ​ជួបគ្នា​រវាង​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ និង​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ ។​ មួយ​ប្រកួតទៀត ក្រុម​ណា​ហ្គា​ខប​ ជួប​ប្រកួត​ជា​មួយ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅវេលា​ម៉ោង​៦​ល្ងាច ។​
សូម​រង់​ចាំ​តាមដានទស្សនា​ទាំង​អស់​គ្នា​ តើ​ក្រុម​ណា​មួយ​អាច​ទទួល​ឋានៈ​ជា​ក្រុម​ជើង​ឯក​នា​រដូវ​កាល​នេះ ?​