ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​​ទាត់​សាកល​​វិទ្យា​ល័យ​​អាស៊ី​អឺរុ៉ប​​រីក​រាយ​​នឹង​ការ​​យក​ឈ្នះ​​ក្រុម​សាកល​​វិទ្យា​ល័យ​​បៀល​​ប្រាយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជ័យ​ជម្នះ​របស់​ក្រុម​បាល់​ទាត់​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​ទៅ​លើ​ក្រុម​បាល់​ទាត់​សាកល​វិទ្យា​ល័យ​បៀលប្រាយ​ ក្នុង​លទ្ធ​ផល​៣-២​ ក្នុង​ការប្រកួត​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១ មីនា​ បាន​នាំ​ឱ្យ​ក្រុម​ថ្មី​មួយ​នេះ​ឡើង​មក​នៅ​លេខ​រៀង​ទី​៨​ វិញ​ក្នុង​តារាង ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជ័យ​ជម្នះ​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​បាល់​ទាត់ Metfone Cambodian Leaque ២០១៤ ។​

លោកប៊ុន​ សម្បត្តិ​ គ្រូ​បង្ហាត់​​របស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​បាន​ឱ្យ​ដឹង​ថា​ ក្រុម​សាកល​វិទ្យា​ល័យ​បៀលប្រាយ​គឺ​ជា​ក្រុម​មួយ​ខ្លាំង​ មិនងាយ​នឹង​បំបាក់​ឡើយ ហើយ​ក៏ជា​ក្រុម​ដែលធ្លាប់​​មានបទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​លេង​បាល់​ទាត់​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ ។ ចំណែក​ឯ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​វិញ​ គឺ​ជា​ក្រុម​ក្មេង​ខ្ចី​ជាងគេ​ មិន​សូវ​មាន​បទ​ពិសោធន៍​ក្នុងការ​លេង​កីឡា​បាល់​ទាត់​នេះ​ឡើយ ។​ បុ៉ន្តែគេ​អាច​បង្កើត​បាន​នូវ​ភាព​ភ្ញាក់​ផ្អើល​គួរ​ឱ្យ​កត់​សម្គាល់​មួយ និង​មិន​គួរ​ឱ្យ​ជឿ​ឡើយ ។​ គ្រាន់​តែ​នៅ​ក្នុង​តង់​ទី​១​ បុ៉ណ្ណោះ​ គេ​អាច​យក​ឈ្នះ​លើ​ក្រុម​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ ក្នុង​លទ្ធ​ផល​៣-០ នាំ​មុខ​មុន​រួច​ទៅ​ហើយ ។ ទោះ​បី​យ៉ាងណា​ ក្រុម​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​បាន​តាម​រក​គ្រាប់​បាល់​សង​២គ្រាប់​វិញ​នៅ​មុន​ម៉ោង​បញ្ចប់​ការប្រកួត​៩០​នាទី ។​ លោក​បាន​បន្ត​ឱ្យដឹង​ទៀត​ថា ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​នេះ គឺ​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​លេង​មាន​ការ​សហការគ្នា​យ៉ាង​ល្អ​ពី​កីឡាករ​រួម​ក្រុម​តែ​បុ៉ណ្ណោះ ។​

លោកបាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ក្រុម​បាល់​ទាត់​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​ថា កាល​ពី​ដើម​រដូវ​កាល​ អាស៊ី​អឺរុ៉ប​ព្យាយាម​មិន​ដាក់​កីឡាករ​បរទេស​ឱ្យ​ចូល​លេង​ឡើយ​ ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ចាញ់ប្រៀប​គេ​យ៉ាងខ្លាំង​ ព្រោះ​គ្រប់​ក្រុម​ទាំង​អស់​សុទ្ធតែ​ដាក់​កីឡាករ​បរ​ទេស​ចូល​លេង ។​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​ខិត​ចូល​ទៅ​ក្នុង​តំ​បន់​កាត់​ចោល​ជាច្រើន​លើក​ច្រើន​សា​ បុ៉ន្តែ​ពេល​នេះ​ដោយ​សារតែ​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សាលា​រៀន​ខេម​អេលីត​ ធ្វើ​ឱ្យ​ក្រុមសាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​មាន​លទ្ធ​ភាព​ក្នុង​ការ​ដាក់​កីឡា​ករ​បរទេស​ចូល​លេង​ និង​អាច​នាំ​ឱ្យ​ក្រុម​មួយ​នេះ​ទទួល​បាន​លទ្ធ​ផល​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បែប​នេះ ហើយ​បាន​ឃ្លាត​ចេញ​ពី​តំបន់​កាត់​ចោល​ ដោយ​ឡើង​មក​​នៅ​លេខ​រៀង​ទី​៨ ក្នុង​តារាង​វិញ ៕​ ​