ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​​ប្រកួត​កីឡា​​ប៉េតង់​​ជ្រើស​រើស​​ជើង​ឯក​​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​​2014

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​ កាល​ពីថ្ងៃ​ទី​៦​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​ការ​ប្រកួត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៤​ មីនា​ខាង​មុខ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ បាន​ចាប់​ផ្តើម​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​ កាល​ពីថ្ងៃ​ទី​៦​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​ការ​ប្រកួត​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៤​ មីនា​ខាង​មុខ ។​

តាម​ការ​ឱ្យដឹង​ពីលោក​ហ៊ុន​ សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​ ​និង​កីឡា​ថា​ ការ​ប្រកួត​នេះ​គឺ​មាន​ក្លិប​ និង​សមាគម​ចូលរួម​ចំនួន​២៥ មក​ពី​ទូទាំង​ប្រទេស​រួម​មាន​ ក្លិប​កីឡា​ប៉េតង់​ មេធាវី​អន្តរ​ជាតិ,​ ក្លិប​ប៉េតង់​ ភូមិ​ឫស្សី​, ក្លិប​នាគ​រាជ,​ ឆ្លាម​សមុទ្រ​ បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក, ឆ្លាម​សមុទ្រ​កងពលលេខ​៣១​ ខេត្ត​ព្រះ​សីហនុ​, ក្រសួង​មហា​ផ្ទៃ​, អគ្គ​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួង​មហា​ផ្ទៃ,​ មជ្ឈ​មណ្ឌល​កីឡាកង​យោធ​ពល​ខេមរ​ភូមិន្ទ​, គ្រឹះ​ស្ថាន​បោះ​ពុម្ព​ និងចែក​ផ្សាយ​ក្រសួង​​អប់រំ យុវជន​ និង​កីឡា​, ក្រសួង​ការ​ពារ​ជាតិ, វិទ្យាស្ថាន​ PSE, យោធ​ភូមិ​ភាគ​ពិសេស​, មន្ទីរ​អប់រំ យុវជន និងកីឡា ​ខេត្ត​តាកែវ, ក្លិប​បាយ័ន,​ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល,​ ក្លិប​ប៉េតង់​ អនុ​វិទ្យា​ល័យ​ទួល​ស្លែង,​ អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​ ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា,​ ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ខេត្ត​ព្រៃ​វែង,​ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយ​រៀង, មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម, អគ្គ​ភស្តុភារ​ និង​​ហិរញ្ញ​វត្ថុ ក្រសួង​ការពារ​ជាតិ,​ ក្លិប​នាគ​ព័ន្ធ,​ ទីចាត់​ការ​ឃោសនា​ព័ត៌​មាន​អគ្គ​បញ្ជា​ការ​, ក្លិប​ឆ្លាម​សមុទ្រ​រាម និង​ក្លិប​សាលា​ខេត្ត​កណ្តាល​ និង​មាន​អត្ត​ពលិក​ចូលរួម​សរុប​៣៣៤​នាក់​ ក្នុង​នោះ​កីឡា​ករ​២៨៦​នាក់​, កីឡាការិនី​៤៨​នាក់ ។​

វិញ្ញាសា​ដែល​ដាក់​ឱ្យ​ប្រកួត​រួម​មាន ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្ត​ជន បុរស-​នារី​ និង​សម្រាប់​យុវ​ជន ។​ វិញ្ញាសា​ម្នាក់​ទល់​ម្នាក់, ២​នាក់ទល់​២​នាក់ និង​៣​នាក់​ទល់​៣​នាក់ យុវជន ។ ចំពោះ​​ក្រប​ខ័ណ្ឌ​ក-១ និង​ក្រប​ខ័ណ្ឌ​ក-២​ វិញ្ញាសា​ប្រកួត​មាន ១​ទល់​១ បុរស, ១​ទល់​១​ នារី, ២​នាក់​ទល់​២​នាក់​ បុរស, ២​នាក់​ទល់​២​នាក់ នារី, ៣​នាក់​ទល់​៣​នាក់​ បុរស និង​៣​នាក់​ទល់​៣​នាក់​នារី ៕