ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​កូរ៉េ​ខាង​ជើង​រ៉ាសុន​ នឹង​បើក​ឱ្យ​កូរ៉េ​ខាង​ត្បូង​ប្រើ​ក្នុង​ឆ្នាំ​2015

11 ឆ្នាំ មុន

ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ មីនា ថា ប្រទេស​​កូរ៉េ​ខាង​ត្បូង​នឹង​អាច​ប្រើ​ប្រាស់​កំពង់​ផែ​កូរ៉េ​ខាង​ជើង​រ៉ាសុន ចាប់​ពីឆ្នាំ​​២០១៥​ទៅ ។ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​នៅ​មុខ​​អតីត​សមា​ជិក​សភា​មួយ​ក្រុម​​ រដ្ឋ​មន្ត្រី​ក្រសួង​នោះ​ លោក Ryoo Kihl-Jae ថ្លែង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ទាំង​ឡាយ​កាត់​តំបន់​រ៉ាសុន​ នឹង​អាច​ធ្វើ​ទៅ​បាន​​នា​រដូវ​ក្តៅ​​ ឆ្នាំ​២០១៥ ប្រសិន​បើ​អ្វីៗ​ដំណើរ​ការ​ដូច​ការ​

ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ មីនា ថា ប្រទេស​​កូរ៉េ​ខាង​ត្បូង​នឹង​អាច​ប្រើ​ប្រាស់​កំពង់​ផែ​កូរ៉េ​ខាង​ជើង​រ៉ាសុន ចាប់​ពីឆ្នាំ​​២០១៥​ទៅ ។ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​នៅ​មុខ​​អតីត​សមា​ជិក​សភា​មួយ​ក្រុម​​ រដ្ឋ​មន្ត្រី​ក្រសួង​នោះ​ លោក Ryoo Kihl-Jae ថ្លែង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ទាំង​ឡាយ​កាត់​តំបន់​រ៉ាសុន​ នឹង​អាច​ធ្វើ​ទៅ​បាន​​នា​រដូវ​ក្តៅ​​ ឆ្នាំ​២០១៥ ប្រសិន​បើ​អ្វីៗ​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក ។

រដ្ឋ​មន្ត្រី​រូប​នេះ​បន្ត​ថា កាលពី​ដើម​ខែ​កុម្ភៈ ​​បណ្តា​សហ​គ្រាស​​កូរ៉េ​ខាង​ត្បូង​ បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​​មួយ​នៅ​រ៉ាសុន​ ហើយ​ប្រសិន​បើ​គម្រោង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នោះ​ដើរ​ទៅ​មុខ​​​ដោយ​រលូន​នោះ​ គេ​នឹង​ឃើញ​នូវ​ការ​រីក​ចម្រើន​ធំ​មួយ​នា​ខែកញ្ញា​ ខាង​មុខ​នេះ ។
​បណ្តា​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​​បាន​ចូល​រួម​ក្នុង​គម្រោង​រួម​នៃ​ការ​អភិ​វឌ្ឍ​​ Rason-Khassan រវាង​​ក្រុង​ព្យុង​យ៉ាង និង​ក្រុង​មូស្គូ ។ គម្រោង​​នោះ​ត្រូវ​បាន​លើក​ឡើង​សម្រាប់​អភិ​វឌ្ឍ​តំបន់​  Rason ជា​តំបន់​​មួយ​ស្ថិត​នៅ​ភាគ​ឦ​សាន​កូរ៉េ​ខាង​ជើង​ឱ្យ​ក្លាយ​ជា​​មជ្ឈ​មណ្ឌល​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​កាន់​តំបន់​ស៊ី​បេរី រុស្ស៊ី ។

​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​ភ្ជាប់​កំពង់​ផែ​កូរ៉េ​ខាង​ជើង​នោះ​ទៅ​នឹង​កំពង់​ផែ​២​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​កំពង់​ផែប៉ូហាំង និង​កំពង់​ផែ​ប៊ូសាន ។រដ្ឋ​មន្ត្រី​បង្រួប​បង្រួម កូរ៉េ​ខាង​ត្បូង​ក៏​សម្តែង​ការ​អប​អរ​សាទរ​ផង​ដែរ​​​​ចំពោះ​ការ​​រីក​ចម្រើន​​នា​ពេល​ថ្មីៗ​នេះ ក្នុង​ទំនាក់​ទំនង​អន្តរកូរ៉េ ។​លោក​មាន​ប្រសាសន៍​ថា ក្រុង​សេអ៊ូល​នឹង​ធ្វើ​ការ​ចរចា​នានា ព្រម​​ទាំង​រួម​សហ​ការ​រវាង​កូរ៉េ​ទាំង​២​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​ទាំង​២​ ហើយ​ជួយ​បង្កើត​ទំនុក​ចិត្ត​គ្នា​រវាង​កូរ៉េ​​ទាំង​២ ៕