ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​ស្រា​អែ​ល​ប្រើ​ដ្រូ​នវាយប្រហារ​លី​បង់

4 ឆ្នាំ មុន

ប្រទេស​អុីស្រា​អែ​ល-​លី​បង់ ៖ ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​លោក ហា​សាន់ ណា​ស្ត្រា​ល​ឡា​ហ៍ កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​គំរាម​អុី​ស្រា​អែ​ល​ធ្វើការ​សងសឹក​វិញ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ប្រដាប់​អាវុធ​ប្រឆាំង​ទីតាំង​របស់​ចលនា​ប្រដាប់​អាវុធ​ស៊ីអុីត​លី​បង់​ដ៏​ខ្លាំង​នោះ​ក្នុង​ទីក្រុង​បេ​រូត ។ ដ្រូ​ន​២​បាន​ផ្ទុះ​ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​បេ​រូត…

ប្រទេស​អុីស្រា​អែ​ល-​លី​បង់ ៖ ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​លោក ហា​សាន់ ណា​ស្ត្រា​ល​ឡា​ហ៍ កាលពី​ថ្ងៃ​ទី​២៥ សីហា បាន​គំរាម​អុី​ស្រា​អែ​ល​ធ្វើការ​សងសឹក​វិញ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ប្រដាប់​អាវុធ​ប្រឆាំង​ទីតាំង​របស់​ចលនា​ប្រដាប់​អាវុធ​ស៊ីអុីត​លី​បង់​ដ៏​ខ្លាំង​នោះ​ក្នុង​ទីក្រុង​បេ​រូត ។ ដ្រូ​ន​២​បាន​ផ្ទុះ​ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​បេ​រូត ។ ដ្រូ​ន​មួយ​បាន​ផ្ទុះ​ជិត​អគារ​មួយ​ប្រើ​ជា​ការិយាល័យ​ទំនាក់ទំនង​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ។

ក្នុង​សុន្ទរកថា មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​អេ​ក្រង់​យក្ស​មួយ​នៅ​មុខ​ម​ណ្ដា​អ្នកគាំទ្រ​ក្នុង​តំបន់​ជាយក្រុង​នោះ​លោក ណា​ស្រាល​ឡា​ហ៍ និយាយ​ថា ចំពោះ​អ្វី​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា ជា​ការ​វាយប្រហារ​ប្រើ​ដ្រូ​ន​អត្តឃាត​ប្រឆាំង​គោលដៅ​យើង​មួយ​នា​ជាយក្រុង​ភាគ​ខាងត្បូង​ក្រុង​បេ​រូត ។

លោក ណា​ស្រាល​ឡា​ហ៍ ដែល​ចលនា ហេ​ស​ប៊ុល​ឡា​ហ៍ របស់​លោក​ជាស​ត្រូវ​របស់អុី​ស្រា​អែ​ល​នោះ ពុំ​បាន​បញ្ជាក់​ឡើយ​ថា តើ​គោលដៅ​នោះ​ជា​គោលដៅ​អ្វី​ឡើយ ។ លោក​ហៅ​ការ​វាយប្រហារ​នោះ​ថា ជា​អំពើ​ឈ្លានពាន​លើក​ដំបូង​របស់​អុីស្រា​អែ​ល​នៅ​លី​បង់ ចាប់តាំងពី​សង្គ្រាម​រវាង​ប្រទេស​ទាំង​២​កាលពី​ឆ្នាំ​២០០៦​មក ។ លោក​បន្ត​ថា ខ្ញុំ​និយាយ​ទៅ​កាន់​ទាហាន​អុីស្រា​អែ​ល​នៅ​ព្រំដែន​ថា ចាប់ពី​យប់​នេះ​ទៅ​ចូរ​ពួក​អ្នក​ត្រៀមខ្លួន​ហើយ​រង់ចាំ​មួយ​ថ្ងៃ ២​ថ្ងៃ ឬ​៣​ថ្ងៃ ថា​តើ​នឹង​មាន​អ្វី​កើត​មាន ។

ប្រមុខ​ហេ​ស​ប៊ុល​ឡា​ហ៍​គូសបញ្ជាក់​ថា ដ្រូ​ន​ស៊ើ​ប​ការណ៍​មួយ​បាន​ហោះហើរ​កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា ក្នុង​កម្ពស់​យ៉ាង​ទាប​ពីលើ​តំបន់​ជាយក្រុង​បេ​រូត​ភាគ​ខាងត្បូង ហើយ​ហោះ​តាម​ពីក្រោយ​ដោយ​ដ្រូ​ន​ប្រដាប់​អាវុធ​មួយ​គ្រឿង ហើយ​ដ្រូ​ន​ទាំង​២​ត្រូវ​បាន​បំផ្ទុះ​។ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​នេះ​បើ​តាម​ពួក​ហេ​ស​ប៊ុ​ន​ឡា​ហ៍​ថា បណ្ដាល​ឲ្យ​មានការ​ខូ​ត​ខាត​នានា​តែ​ពុំ​មាន​ជន​រង​គ្រោះ​ឡើយ ។

លោក ណា​ស្ត្រា​ល​ឡា​ហ៍ ដែល​យុទ្ធ​ជន​របស់​លោក​ចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ស៊ី​រី​ជួយ​ខាង​កង​ទ័ព​រដ្ឋាភិបាល លើក​ឡើង​ម្យ៉ាងទៀត​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​អុី​ស្រា​អែ​ល កាលពី​យប់​​ថ្ងៃ​ទី​២៤ សីហា ដែរ​នៅ​ជិត​ក្រុង​ដា​ម៉ាស់ ។ លោក​ថា នៅ​កន្លែង​រង​ការ​វាយប្រហារ​នោះ​មាន​តែ​ពួក​យុវជន ហេ​ស​ប៊ុល​ឡា​ហ៍ វ័យក្មេង​សម្រាក​ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​២​នាក់ ។ លោក​បដិសេធ​ការ​អះអាង​របស់អុីស្រា​អែ​ល​ដែល​ថា ការ​វាយប្រហារ​នេះ​គឹ​សំដៅលើ​ទីតាំង​កង​ឆ្មាំ​បដិវត្តន៍​អុីរ៉​ង់​នៅ​ស៊ី​រី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ