ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ប្រជុំ G7 ភ្លាមមេដឹកនាំប្រទេសធំៗអេះចៃលើវិបត្តិកំពុងផ្ទុះក្តៅគគុក៣

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ កិច្ចប្រជុំ​កំពូល​ G7 ​ដែល​បើក​ធ្វើ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៤ សីហា បាន​បញ្ចប់​នា​ថ្ងៃ​ទី​២៦ សីហា នៅ​ទីក្រុង Biarritz…

ប្រទេស​បារាំង ៖ កិច្ចប្រជុំ​កំពូល​ G7 ​ដែល​បើក​ធ្វើ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៤ សីហា បាន​បញ្ចប់​នា​ថ្ងៃ​ទី​២៦ សីហា នៅ​ទីក្រុង Biarritz ប្រទេស​បារាំង ដោយ​កិច្ចប្រជុំ​កំពូល​នោះ​កំណត់​ពី​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​នា​ថ្ងៃ​ទី​២៥ សីហា នៅ​បារាំង​ដែរ ព្រមទាំង​ពី​ការ​ព្រួយបារម្ភ​នានា បណ្ដាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ហើយ​ក៏​ផ្ដោត​ផង​ដែរ​លើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន ។ កិច្ចប្រជុំ​កំពូល​នោះ​បញ្ចប់​នា​វេលា​រសៀល​ថ្ងៃ​ទី​២៦ សីហា តាម​រយៈ​សន្និសីទ​សារព័ត៌មាន​របស់​មេដឹកនាំ​ទាំងឡាយ​ដែល​ជួប​ប្រជុំ​គ្នា​ចាប់តាំងពី​ថ្ងៃ​ទី​២៤ សីហា មក ។

ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នុយ​អែ​ល ម៉ា​ក្រុ​ន ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​ប្រទេស​ត្រូវធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​G7​នា​ពេល​ខាង​មុខ ហើយ​ជា​អ្នកប្រឆាំង​នឹង​លទ្ធិ​ពហុ​និយម ។ អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​G7​នេះ​លោក ត្រាំ បាន​ធ្វើ​កិច្ចប្រជុំ​ទ្វេភាគី​នានា ហើយ​និយាយ​ជា​ពិ​សេស​លើ​បញ្ហា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ហើយ​លោក ម៉ា​ក្រុ​ន បាន​លើក​ពី​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន និង​ជា​ពិសេស​ដែល​លោក​អាច​ទាក់ទាញ​រដ្ឋមន្ត្រី​ការ​ទេស​អុី​រ៉​ង់ លោក​MOHAMMAD ZAVAD ZARIF មក​កាន់​ក្រុង Biarritz នា​ថ្ងៃ​ទី​២៥ សីហា ដើម្បី​និយាយ​ពី​វិបត្តិ​អុីរ៉ង់ ។

លោក​បាន​ជួប​ជា​មួ​យ​លោក ម៉ា​ក្រុ​ន និង​សម​ភាគី​បារាំង​លោក JEAN YVES LE DRIAN ព្រមទាំង​ជាមួយ​តំណាង​របស់​ប្រទេស​អឺរ៉ុប​២​ទៀត​គឹ​អា​ល្លឺ​ម៉​ង់ និង​អង់គ្លេស ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុី​រ៉​ង់​ឆ្នាំ​២០១៥​ដែរ ។ បញ្ហា​ឯទៀត​ៗ​ដែល​លើកយក​មក​ពិភាក្សា​គ្នា​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក ដែល​ជា​រឿង​ព្រួយបារម្ភ​របស់​មេដឹកនាំ G7 ដោយ​ខ្លាច​រុញច្រាន​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ធ្លាក់​ទៅ​រក​ការ​ស្រុត​ចុះ ។

ប៉ុន្តែ​លោក ត្រាំ បង្ហាញ​ពី​ការ​មិន​បន្ទន់​ហើយ​បន្ត​ប្រកាន់​ជំហរ​ប្រឈម​មុខ​គ្នា​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ដោយ​និយាយ​ថា រឿង​ដែល​សោកស្ដាយ​តែ​មួយ​គត់​គឺ​មិន​បាន​យកពន្ធ​កាន់តែ​ខ្លាំង​ថែម​ទៀត​លើ​ការ​នាំ​ចេញ​របស់​ចិន ។ ចំណែក​រឿង​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​បាន​ក្លាយជា​ចំណុច​សំខាន់​មួយទៀត​នៃ​ការ​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប៉ុន្តែ​មេដឹកនាំ​ទាំងនោះ​នា​យប់​ថ្ងៃ​ទី​២៥ សីហា ពុំ​បាន​ប្រកាស​ពី​វិធានការ​ជាក់ស្ដែង​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ