ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ហ្វេស​ប៊ុក​ទិញ​​យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​11.000​​គ្រឿង​ ធ្វើ​ជា​ផ្កាយ​រណប​​ពង្រីក​ប្រព័ន្ធ​អុីន​​ធើរ​ណេត​​នៅ​តំបន់​អាហ្វ្រិក​

11 ឆ្នាំ មុន

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ ឱ្យ​ដឹង​ថា​ បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បាន​ទិញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ (drone) ចំនួន​១១.០០០​គ្រឿង​ ដើម្បី​ច្នៃ​ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​អុីន​ធើរ​ណេត​ សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។​ ដោយ​ឡែក​ គេហ​ទំព័រ​ Teach Crunch ឱ្យ​ដឹង​ថា​ ហ្វេស​ប៊ុក​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ជា​ទិញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ដែល​

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ ឱ្យ​ដឹង​ថា​ បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បាន​ទិញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ (drone) ចំនួន​១១.០០០​គ្រឿង​ ដើម្បី​ច្នៃ​ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​អុីន​ធើរ​ណេត​ សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។​ ដោយ​ឡែក​ គេហ​ទំព័រ​ Teach Crunch ឱ្យ​ដឹង​ថា​ ហ្វេស​ប៊ុក​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បញ្ជា​ទិញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ដែល​អាច​ស្ថិត​នៅ​លើ​លំហ​អាកាស​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ដើម្បី​ពង្រីក​ប្រព័ន្ធ​អុីន​ធើរ​ណេត​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដែល​ពុំ​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ពី​មុន​មក​ ។​

ហ្វេស​ប៊ុក​បាន​ទិញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ (Drone) ពី​ក្រុម​ហ៊ុន​ Titan Aerospace ។​ យន្ត​ហោះ​ទាំង​នោះ​មាន​សមត្ថ​ភាព​ពិសេស​ត្រង់​អាច​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​១.៨៤០.៥៩២​ម៉ែត្រ​ ដែល​អាច​​ភ្ជាប់​ការ​ទាក់​ទង​តាម​រយៈ​ Satellites ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តួ​យន្ត​ហោះ​ទាំង​មូល​បំពាក់​ដោយ​បន្ទះ​ Solar ដែល​អាច​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​បាន​ទៀត​ផង​ ។​ យន្ត​ហោះ​ទាំង​នោះ​បែង​ចែក​ជា​២​ប្រភេទ​ គឺ​ ម៉ូដែល​៥០​ និង​៦០​ ដែល​វា​អាច​ផ្ទុក​ទម្ងន់​បាន​ត្រឹម​តែ​១០០​គីឡូ​ក្រាម​ ។​

គេហ​ទំព័រ​ដដែល​នោះ​ ឱ្យ​ដឹង​ទៀត​ថា​ គម្រោង​មួយ​នេះ​ក្នុង​គោល​បំណង​ដើម្បី​បន្ថែម​ការ​គ្រប់​គ្រង​របស់​ខ្លួន​លើ​ប្រទេស​ដែល​ពុំ​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​អុីន​ធើរ​ណេត​ ។​ ម្យ៉ាង​វិញ​ទៀត​ វា​ភ្ជាប់​ប្រព័ន្ធ​ទាក់​ទង​ 3G ទៀត​ផង​ ដូច្នេះ​ពិភព​លោក​ទាំង​មូល​នឹង​ងាយ​ស្រួល​ភ្ជាប់​ការ​ទាក់​ទង​ ទោះ​បី​ជា​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ក៏​ដោយ​ ។​ ប្រភេទ​កូន​យន្ត​ហោះ​ Drone កំពុង​ពេញ​និយម​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ថត​រូប​ពី​លើ​អាកាស​ ហើយ​អ្នក​ប្រើ​ប្រាស់​ចំណាយ​ប្រាក់​អស់​តិច​ទៀត​ផង​ ៕​