ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ​ ​ចន្ទ្រា​ ​សង្ឃឹម​​រក​បាន​3​​ពិន្ទុ​បន្ថែម​​ទៀត​ពេល​​ជួប​ នឿន​ ​សាវ​ឌី នៅ​​ថ្ងៃ​បុណ្យ​​សិទ្ធិ​នារី​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​វិល​ជុំ​ ឈាន​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លី​អូ​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គី​ឡូ​ក្រាម​ នៅ​លើ​សង្វៀន​ CTN ថ្ងៃ​សៅរ៍​ ទី​៨​ មីនា ដែល​ជា​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​ មាន​តែ​មួយ​គូ​ប៉ុណ្ណោះ​ គឺ​ជា​ការ​ជួប​គ្នា​រវាង​ នឿន​ សាវ​ឌី​ មក​ពី​ក្លិប​អេ​ភូ​ថង​​កីឡា​ និង​ឡៅ​ ចន្ទ្រា​ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ។ នឿន​ សាវ​ឌី​ និង​ឡៅ ចន្ទ្រា​ ប្រកួត​បាន​២​លើក​​ម្នាក់​រួច​មក​ហើយ​ ប៉ុន្តែ​លទ្ធ​ផល​មិន​ដូច​គ្នា​ទេ​ ដោយ​នឿន​ សាវ​ឌី អត់​ទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​ម្តង​ណា​ឡើយ​ ។

ចំណែក​ឯ ឡៅ​ ចន្ទ្រា​ ឈ្នះ​ទាំង​២​លើ​​ក​តែ​ម្តង ហើយ​លើក​នេះ​គេ​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​ទៀត​មិន​ខាន​​ដោយ​សារ​ នឿន​ សាវ​ឌី​ បើ​មើល​លើ​បច្ចេក​ទេស​ប្រកួត​ពិត​ជា​ទៅ​មិន​រួច​ជាមួយ​គេ​ឡើយ​ ។ នឿន​ សាវ​ឌី​ ស្នៀត​កែង​ និ​ង​ជង្គង់​របស់​គេ​អន់​បំផុត​ ឯ​ស្នៀត​កណ្តាប់​ដៃ​និង​ស្នៀត​ជើង​អាច​ធ្វើ​ការ​វាយ​ចេញ​បាន​ល្អ​គួរ​សម​ ។ នឿន​ សាវ​ឌី មាន​ទម្លាប់​មួយ​គឺ​ចូល​ចិត្ត​ឱ្យ​គេ​វាយ​ឈឺ​សាច់​ជាមុន​សិន​ ទើប​វាយ​តប​ត​វិញ​ ប៉ុន្តែ​ការ​មក​ប៉ះ​ ឡៅ​ ចន្ទ្រា​ លើក​នេះ​មិន​អាច​លេង​សើច​បាន​ឡើយ​ ព្រោះ​បើ​ហា៊ន​តែ​ប្រហែស​បន្តិច​ច្បាស់​ជា​សន្លប់​ធំ​មិន​ខាន​នោះ​ទេ។ គេ​ដឹង​រួច​មក​ហើយ​ថា ចន្ទ្រា​ គឺ​​ជា​កំពូល​អ្នក​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​យា៉ង​ស្ទាត់​ជំនាញ​បំផុត​ ឯ​ស្នៀត​ជើង​ និង​ស្នៀត​កណ្តាប់​ដៃ​ក៏​ខ្លាំង​មិន​ធម្ម​តា​ដែរ​ ដូច្នេះ​សម្រាប់​ការ​​មក​ប៉ះ​ នឿន សាវ​ឌី លើក​នេះ​ បើ​ទោះ​ជា​គេ​មិន​ហា៊ន​អួត​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​ ក៏​មហា​ជន​ទូ​ទៅ​គេ​នៅ​តែ​មាន​ការ​ជឿ​ជាក់​លើ​គេ​​ក្នុង​សន្ទស្ស​ន៍​​ច្រើន​ដែរ​ ។

ចំណែក​គូ​ប្រកួត​មិត្ត​ភាព​ដែល​ទទួល​ការ​ឧប​ត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​វិញ​នោះ​មាន​ យឹម​ ឌៀប​ មក​ពី​សមា​គម​​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ជាមួយ​ ប្រាក់​ ចាន់​សីុន​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​ ។ សោម​ តឿ​ទី​ មក​ពី​ក្លិប​ខ្លា​រ​ខិន​មាន​ឫទ្ធិ​ ជួប​ជា​មួយ​លោក​ ពេជ្រ​ មា៉ប់​ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា​ ។ មួក​ សាវ​ឌី​ មក​ពី​​​សមា​គម​​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ជាមួយ​ ឃឹម​ បូរា៉​ មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ កង​ មករា មក​ពី​ក្លិប​​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ជួប​ជាមួយ​ លី​ ចំរើន​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ។ វី​ សេ​រី​ចាន់​ឌីន​ មក​ពី​ក្លិប​ខ្លា​រខិន​មាន​ឫទ្ធិ​ ជួប​ជាមួយ​ អ៊ុម​ កំសត់​ មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​ឫទ្ធិ​ ខេត្ត​បាត់​ដំបង​ និង​នី​ កុសល​ មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​​ព្រះ​វិហារ​ ជួប​ជាមួយ​ សេរី​ សីហា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕