ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ទទួល​​បាន​សិទ្ធិ​​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​រៀបចំ​​ការ​ប្រកួត​​​កីឡា​បាល់​ទាត់​​វ័​យ​ចំណាស់​​ប្រចាំ​​ឆ្នាំ​លើក​​ទី​6​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នេះ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា​ និង​ជា​សញ្ញា​វិជ្ជ​មាន​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​អ្នក​តំណាង​មក​ពី​ក្លិប​កីឡាបាល់​ទាត់​ IFC ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ឱ្យដឹង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​បាល់​ទាត់​​វ័យ​ចំណាស់​ប្រចាំឆ្នាំ​២០១៤​ លើក​ទី​៦

រាជ​ធានី​ភ្នំពេញ​ ៖ នេះ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា​ និង​ជា​សញ្ញា​វិជ្ជ​មាន​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​អ្នក​តំណាង​មក​ពី​ក្លិប​កីឡាបាល់​ទាត់​ IFC ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ឱ្យដឹង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​បាល់​ទាត់​​វ័យ​ចំណាស់​ប្រចាំឆ្នាំ​២០១៤​ លើក​ទី​៦ (Sixth Annual Veterans 9s Tournament) ចាប់​ពី​ថ្ងៃ​ទី​​១២​ រហូតដល់​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កា​លពី​រសៀល​ថ្ងៃ​អង្គារ​ ទី​៤​ ខែ​មីនា ឆ្នាំ​២០១៤​ នៅ​ក្នុង​ការិយា​ល័យ​ក្រុម​ហ៊ុន ASKAP Gold Investment ដោយ​មាន​ការ​ចូល​រួម​ពីលោក Stephan Krupa ជា​ប្រធាន​​ក្លិប​កីឡាបាល់​ទាត់​ IFC នៅ​ប្រទេស​ម៉ាឡេ​ស៊ី ។​ លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នេះ​គឺ​ជា​កិត្តិ​យស​មួយ​ដ៏​ធំ​ធេង​សម្រាប់​ព្រះរាជាណា​ចក្រ​កម្ពុជា​ ហើយ​ក៏​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ដែល​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ វិស័យ​កីឡាបាល់​ទាត់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ខ្លាំង​ឡើងៗ​ហើយ ។​ លោក​បន្ត​ថា ពិត​ប្រាកដ​ណាស់​​ ព្រឹត្តិ​ការណ៍​ប្រកួតបាល់​ទាត់​លក្ខណៈ​អន្តរ​ជាតិ​នេះ មិន​មែន​គ្រាន់តែ​ជា​ព្រឹតិ្ត​ការណ៍​កីឡា​បុ៉ណ្ណោះ​ទេ​ បុ៉ន្តែ​វា​ក៏​ជា​ការ​ចែក​រំលែក​ និង​ផ្លាស់​ប្តូរ​វប្ប​ធម៌​ពី​ប្រទេ​ស​មួយ​ទៅ​ប្រទេស​មួយ​ និង​បទ​ពិសោធន៍​ពី​គ្នាទៅ​វិញ​ទៅ​មក​ ជាពិសេស​ទៀត​នោះ​​ វិស័យ​ទេសចរណ៍​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កីឡា​ផងដែរ​ ។​

លោក​រិទ្ធី​ សំណាង​ សមាជិក​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​បាល់​ទាត់​វ័យ​ចាស់​ខាង​លើ​​នេះ គឺ​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​ពី​វប្ប​ធម៌​របស់​ខ្លួន​ទៅ​ឱ្យ​ពិភព​លោក​បាន​ស្គាល់​តាម​រយៈ​ក្រុម​បាល់​ទាត់​មក​ពី​អាហ្វ្រិក,​ អាមេរិក, ប្រេស៊ីល​, អឺរុ៉ប ​និង​ប្រទេស​ផ្សេងៗ​ទៀត ។​ ​នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់​ទាញ​ខ្លាំង​បំផុត​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​ជុំវិញ​ពិភព​លោក​ ។​ លោក​បន្ត​ថា​ លោក​គ្រោង​អញ្ជើញ​អតីត​កីឡាករ​ជម្រើស​ជាតិ​វ័យ​ចាស់​ៗ​របស់​កម្ពុជា​ប្រមូល​ផ្តុំ​គ្នា​ឡើង​វិញ​ ដោយ​សម្រាប់​កម្ពុជា​ គឺត្រូវ​បាន​ផ្តល់​ឱ្យ​ចំនួន​២​ក្រុម ។​ មួយ​វិញ​ទៀត​នោះ​ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ​ក្មេង​ជំនាន់​ក្រោយ​មាន​មោទន​ភាព​ និង​ដឹង​ថា​ ទោះ​ជា​ពួកគេ​ចម្រើន​ដល់​វ័យ​ចាស់ ក៏​នៅ​តែ​អាច​ប្រឡូក​ក្នុង​វិស័យ​កីឡា​បាន​ដដែល ។​

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​​បាល់​ទាត់​វ័យ​ចំណាស់​លើក​ទី​៦ នេះ​ ​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃទី​១៤​ ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ ដោយ​មាន​ក្លិប​បាល់​ទាត់​ចំនួន​១៨​ក្រុម​ ដោយ​ក្នុង​១​ក្រុម​មាន​កីឡាករ​ចំនួន​៩​នាក់​មក​ពី​ជុំ​វិញ​ពិភពលោក​ចូល​រួម​ប្រកួត​នៅ​លើ​ទីលាន​ស្តាត​ចាស់​ ។ ចំពោះ​កីឡាករ​ដែល​អាច​ចូលរួម​បាន​ គឺត្រូវ​កំណត់​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើងទៅ​ ។​

គួរ​រំឭក​ថា​ កាល​ពីឆ្នាំ​២០១៣​ ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ាត់​តាយ៉ា ប្រទេស​ថៃ​ ក្រោម​ប្រធានបទ​ «ពិភព​នៃ​ភាព​រីក​រាយ​ និងការ​កម្សាន្ត​សប្បាយ»​ ដោយ​ទទួលបាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ប្រចាំតំបន់​ ៕​