ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​​កំណត់​​ទិស​ដៅ​​​​កំណើន​GDPឆ្នាំ​2014​ត្រឹម​​7,5%

11 ឆ្នាំ មុន

​​នាយ​ក​រដ្ឋ​​​មន្ត្រី​ចិន​​លោក​​លី​​ កេឈាំង ​បាន​​ថ្លែង​កាល​ពី​ថ្ងៃ​​​ពុធ​ថា ​ប្រទេស​​ចិន​បាន​កំណត់​​គោល​ដៅ​​កំណើន​​GDP​ស​ម្រ​ាប់​ឆ្នាំ​​២០១៤​​នេះ​​ត្រឹម​​៧,៥%​ ​ពោល​គឺ​ដូច​គ្នា​នឹង​ឆ្នាំ​​២០១៣​ដែ​រ ​ហើយ​នឹង​រក្សា​​អតិ​ផរ​ណា​ទំនិញ​ប្រើ​ប្រាស់​​​ត្រឹម​​៣,៥% ​។ ​នេ​​ះបើ​យោង​តាម​​សារ​ព័ត៌​​មាន​​រដ្ឋ​​​ចិន​ស៊ិន​ហួ​ ដែល​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​​ពុធ ​​។​

លោក​លី​បាន​ថ្លែង​ថា​ រដ្ឋា​ភិ​បាល​នឹង​ជំរុញ​​​កំណែ​ទម្រង់​​អត្រា​ប្តូរ​ប្រាក់​យន់​​ ។​ ការ​ដោះ​ដូរ​​ប្រាក់​យន់​​នៅ​លើ​គណន​ីមូល​ធន​​នឹង​ត្រូវ​បាន​​ផ្ទេរ​​ហើយ​​កំណើន​ការ​ផ្គត់​ផ្គង់​​ប្រាក់​​នឹង​រក្សា​​ត្រឹម​១៣% ​។​​​​ រដ្ឋាភិ​បាល​ក៏​រៀប​ផែន​ការ​​ថវិកា​សម្រាប់​ឆ្នាំ​​២០១៤​​នេ​ះ​ចំនួន​​១៥,​៣​​លាន​លាន​​យន់​​​(២,៥លានលាន​​ដុល្លារ)​​​​ ដែល​នឹង​​​បង្កើន​​ឱន​ភាព​​ប្រហែល​​២,១​​%​​នៃ​GDP ​។​

ភ្នាក់​ងារ​​រៀប​ចំ​ផែន​ការ​​សេដ្ឋ​កិច្ច​​កំពូល​​ក្នុង​​ប្រទេស​​​និយាយ​នៅ​ក្នុង​របាយ​ការណ៍​​ទៅ​កាន់​​សភា​​ថា​ រដ្ឋាភិ​បាល​នឹង​​កំណត់​ទិស​ដៅ​​កំណើន​​ប្រចាំឆ្នាំ​ចំនួន​​១៧,​៥%នៅក្នុង​ការ​វិនិ​យោគ​​ទ្រព្យ​សកម្ម​​ជាប់​លាប់​(Fixed Asset)​ និង​​​កំណើន​ការ​លក់​​រា​យ​​ចំនួន​​១៤,៥%​​នៅ​ក្នុង​​ឆ្នាំ​២០១៤​នេះ​ ។ចិន​​ដែល​ជា​ប្រទេស​​មាន​​​សេដ្ឋ​កិច្ច​ធំ​បំផុត​​ទី​ពីរ​​លើ​ពិភព​លោក​​បា​ន​ទទួល​កំណើន​​សេដ្ឋ​កិច្ច​​៧,៧%​​កាល​ពី​ឆ្នាំ​​២០១៣​ ជា​កំណើន​មួយ​​​ថេ​រ​បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​កន្លង​ទៅ ​ហើយ​នេះ​ជា​​កំណើន​មួយ​​ទាប​បំផុត​​ដែ​ល​ចិន​មិន​ដែល​ធ្លាប​់​ជួប​​ប្រទះ​​​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩​មក ​​៕