ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​​ធ្លាក់ថ្លៃ​​បន្ទាប់​ពី​​​​វិបត្តិ​​នៅ​ប្រទេស​​អ៊ុយ​ក្រែន​បានធូរ​ស្រាល​

11 ឆ្នាំ មុន

​ប្រេង​​ឆៅ​បាន​ធ្លាក់​ថ្លៃ​វិញ​​ក្រោយ​ពី​​​វិបត្តិ​​នៅ​ប្រទេស​​អ៊ុយ​ក្រែន​​បាន​​ធូរ​ស្រាល​បង្ក​ឲ្យ​មាន​​ក្តី​បារម្ភ​​ដល់​​ការ​​អាក់​ខាន​​ក្នុង​ការ​ផ្គត់​ផ្គង់ ​។​​
តម្លៃ​ប្រេង​ឆៅ​​ប្រភេទ​​West​ Texas​ Intermediate​ សម្រាប់​ចែក​ចាយ​​ខែមេសា ​នៅ​​ទី​ក្រុង​​ញូវ​យ៉ក​បានធ្លាក់ចុះ​១,៥៩​ដុល្លារ​បិទបញ្ចប់​ត្រឹម​១០៣,៣៣​ដុល្លារ​ក្នុងមួយបារ៉ែល​នៅក្នុងទីផ្សារ​​ជួញដូរ​New York Mercantile Exchange ។​​ចំណែក​ប្រេងឆៅ​

​ប្រេង​​ឆៅ​បាន​ធ្លាក់​ថ្លៃ​វិញ​​ក្រោយ​ពី​​​វិបត្តិ​​នៅ​ប្រទេស​​អ៊ុយ​ក្រែន​​បាន​​ធូរ​ស្រាល​បង្ក​ឲ្យ​មាន​​ក្តី​បារម្ភ​​ដល់​​ការ​​អាក់​ខាន​​ក្នុង​ការ​ផ្គត់​ផ្គង់ ​។​​
តម្លៃ​ប្រេង​ឆៅ​​ប្រភេទ​​West​ Texas​ Intermediate​ សម្រាប់​ចែក​ចាយ​​ខែមេសា ​នៅ​​ទី​ក្រុង​​ញូវ​យ៉ក​បានធ្លាក់ចុះ​១,៥៩​ដុល្លារ​បិទបញ្ចប់​ត្រឹម​១០៣,៣៣​ដុល្លារ​ក្នុងមួយបារ៉ែល​នៅក្នុងទីផ្សារ​​ជួញដូរ​New York Mercantile Exchange ។​​ចំណែក​ប្រេងឆៅ​អង់គ្លេស​Brent North​ Sea​​សម្រាប់​ចែក​ចាយ​ខែ​មេសា ​បាន​ធ្លាក់​ចុះ​​១,៩០​​ដុល្លារ​មក​​នៅ​ត្រឹម​​១០៩,​​៣០​​ដុល្លារ​ក្នុង​មួយ​​បារ៉ែល​​​នៅ​ក្នុង​ទី​ផ្សារ​ចែក​​ចាយ​​Intercontinen tal Exchange ​នៅ​ទី​ក្រុង​ឡុង ​។​

កាល​​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ ​តម្លៃ​ប្រេង​​ឆៅ​​បាន​​ឡើង​ខ្ពស់​​ចំ​ពេល​មាន​​ភាព​ជាប់​គាំង​​ធ្ងន់​ធ្ងរ​​រវាង​​ប្រទេស​រុស្ស៊ី​ និង​​លោក​ខាង​លិច​ស្តី​ពី​ប្រទេស​អ៊ុយ​​ក្រែន​ ទី​ដែល​កងក​ម្លាំ​ងគា​ំទ្រ​​​វ​ិមាន​ក្រឹម​​ឡាំង​​បាន​​​គ្រប់​គ្រង​​ប្រជុំ​​កោះ​គ្រីមៀ​ចាប់​តាំង​ពី​​ចុង​​សប្តាហ៍​​មុន ​។ ​ប៉ុន្តែ​​កាល​ពី​ថ្ងៃ​អង្គារ​​តម្លៃ​ប្រេង​​ឆៅ​សម្រាប់​ចែក​ចាយ​នា​ពេល​អនា​គត​បាន​​ធ្លាក់​ថ្លៃ​វិញ​​នៅ​គ្រា​ដែល​លោក​​ប្រធា​នា​​ធិ​បតី​​រុស្ស៊ី​​វ្លាឌី​មៀ​ ពូ​ទីន​ ប្រកាស​​ថា ​មិន​ចាំ​បាច់​មាន​​ការ​បញ្ជូន​ទ័ព​​ចូល​ទៅ​ប្រទេស​​អ៊ុ​យក្រែន​​ទេ​ ។​

ដោយ​​ផលិតប្រេង​បាន​​ជាង​​១០​​លាន​​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ​​កាល​ពី​ខែម​ករា​​ រុស្ស៊ី​​បាន​​ប្រជែង​​ជា​​មួយ​​ប្រទេស​អារ៉ា​ប៊ីសាអ​ូឌីត​​​​ក្នុង​នាម​ជា​​ប្រទេស​​ផលិត​ប្រេង​ឆៅ​​ធំបំ​ផុត​​នៅ​លើពិភព​លោក ​ហើយ​​ជាប្រទេស​​ផលិត​​ឧស្ម័ន​ធម្ម​ជាតិ​​ធំ​បំ​ផុត​ទី​ពីរ​​នៅ​លើ​ពិភព​លោក​ ។​​ ប្រេង​ និងឧ​ស្ម័ន​​របស់​​ខ្លួន​ជាង​​​៧០%​​ត្រូវ​បាន​នាំ​ចេញ​​ទៅ​​កាន់​​​អឺរ៉ុប​​កាត់​តាម​​ប្រទេ​ស​​អ៊ុយ​ក្រែន ​៕