រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ មីនា ២០១៤ បានឃាត់ខ្លួនបុរសម្នាក់តែងខ្លួនធ្វើជាខ្ទើយរួមភេទជាមួយកុមារាអាយុក្រោម១៥ឆ្នាំ។
ជនតែងខ្លួនធ្វើខ្ទើយនេះឈ្មោះឡាយ វណ្ណាត ហៅណាត អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៥N២ ផ្លូវK៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ជននេះត្រូវបានឃាត់ខ្លួនតាមចំណារបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងយោងតាមពាក្យបណ្តឹងរបស់បងស្រីជនរងគ្រោះ។
តាមពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ តុលា ២០១៣ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញបានទទួលពាក្យបណ្តឹងពីអ្នកស្រីគង់ សុវណ្ណ អាយុ២១ឆ្នាំ ដែលបានប្តឹងបុរសម្នាក់មិនស្គាល់ឈ្មោះមានចរិតស្រីអាយុប្រហែល២៥ឆ្នាំ ពីបទនាំប្អូនប្រុសរបស់នាងឈ្មោះគង់ វិរៈសម្បត្តិ អាយុ១៣ឆ្នាំ ចូលក្នុងបន្ទប់លេងប្រដាប់ភេទទៅវិញទៅមក។
មន្ត្រីនគរបាលបានឱ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្តឹងនោះ ការិយាល័យបានធ្វើរបាយការណ៍ដាក់ជូនសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំបើកការស៊ើបអង្កេតនិងហៅជនរងគ្រោះមកសាកសួរអំពីដំណើររឿងពីដើមដល់ចប់ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យតែម្តង៕
ចែករំលែកព័តមាននេះ