ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ប្អូន​ជីដូន​មួយ​សាច់​ថ្លៃ​ទាស់​គ្នា​ក្នុង​ពេល​ផឹក​ស៊ីវាយ​​៣​កូន​សោ​ធ្វើ​រថ​យន្ត​បែក​ក្បាល​ដេរ​៧ថ្នេរ​ទារសង​៥ពាន់​ដុល្លារ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​យុវ​ជន​ម្នាក់​ទៀតវាយ​ក្បាល​នឹង​កូន​សោ​ធ្វើ​រថ​យន្ត​លេខ​១៩​ចំ​កណ្តាល​ក្បាល​បណ្តាល​ឱ្យ​រយះដេរ​៧ថ្នេរ ខណៈ​ពួកគេ​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​ផឹក​ស៊ី​។ ហេតុ​ការណ៍​នេះ​បា​ន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣ មីនា ២០១៤ នៅ​ភូមិ​បា.ញ់​ឆ្គោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ​ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​យុវ​ជន​ម្នាក់​ទៀតវាយ​ក្បាល​នឹង​កូន​សោ​ធ្វើ​រថ​យន្ត​លេខ​១៩​ចំ​កណ្តាល​ក្បាល​បណ្តាល​ឱ្យ​រយះដេរ​៧ថ្នេរ ខណៈ​ពួកគេ​មាន​ជម្លោះ​គ្នា​ក្នុង​ពេល​ផឹក​ស៊ី​។ ហេតុ​ការណ៍​នេះ​បា​ន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១០ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣ មីនា ២០១៤ នៅ​ភូមិ​បាញ់​ឆ្គោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ​ ។

យោង​តាម​របាយ​ការណ៍​ប៉ូលិស​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​វ៉ាន់ អែល ហៅ​ញ៉ អាយុ​២៩​ឆ្នាំ​ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​រ៉ែន​ សុខ​នឿន អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​មាន​ទី​លំនៅ​ភូមិ​បាញ់​ឆ្គោល​ជាមួយ​គ្នា​។

​មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា​នេះ​ដោយ​សារ​ជន​ដៃ​ដល់​ខឹង​ជន​រង​គ្រោះ​ជេររូប​គេ​រហូត​ទ្រាំ​លែង​បាន​ក៏​ស្ទុះ​ទៅ​យក​កូន​សោ​មួល​ខ្ចៅ​រថ​យន្ត​លេខ​១៩ទៅ​វាយ​ជន​រង​គ្រោះ​ចំនួន​៣កូនសោ​ ចំ​ភ្លៅ ចង្កេះ និង​ក្បាល​រយះ​ដេរ​៧​ថ្នេរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា ២០១៤ ជន​ដៃ​ដល់​បាន​ព្យាយាម​គេច​ខ្លួន​​ តែត្រូវ​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត ស្ទាក់​ចាប់​បាន​នៅ​ជិត​វិមានឯក​រាជ្យ ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការចាត់​ការ​តាម​នីតិ​វិធី​។

តាម​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​បាន​និយាយ​ថា ជន​រង​គ្រោះ និង​ជន​ដៃ​ដល់​ជា​បង​ប្អូន​ជីដូន​មួយ​សាច់​ថ្លៃ​គ្នា​ ហើយ​បាន​សម្រួល​គ្នា​នៅ​ត្រឹម​ស្រុក​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​សារ​ជន​រង​គ្រោះ​ទារ​ជំងឺ​ចិត្ត​ និង​ថ្លៃ​ព្យាបាល​របួស​ដល់​ទៅ​៥​ពាន់​ដុល្លារ​ទើប​រឿង​នេះ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​វិញ​ ៕