ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប្រដាល់​ឥណ្ឌា​បន្ត​ស្ថិត​នៅ​ក្រៅ​ឆាក បន្ទាប់​ពី​សមាគម​​ប្រដាល់​អន្តរជាតិ​បដិសេធ​លុប​ចោល​បម្រាម

11 ឆ្នាំ មុន

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សមាគម​កីឡា​ប្រ​ដា​ល់​​អន្តរ​ជាតិ​​ (AIBA)​ បាន​ប្រ​កា​ស​ថា​បម្រាម​របស់​ស​ហ​ព័ន្ធ​កីឡា​ប្រដាល់​​ឥណ្ឌា (IBF) នឹង​នៅ​តែ​បន្តសុ​ពល​ភាព​​ ពោល​គឺ​រហូត​ដល់សហ​ព័ន្ធ​នេះ​អាច​រក​បាន​មន្ត្រី​ស្អាត​ស្អំ​ និង​ស្មោះ​ត្រង់​មក​ធ្វើ​ជា​អ្នក​ដឹក​នាំ ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ លោក Ching-Kuo Wu ប្រ​ធាន​សមាគម AIBA​ បាន​បញ្ជាក់​ថា ៖ «​ក្នុងនាម​ជាប្រធាន​​ និងតាង​

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សមាគម​កីឡា​ប្រ​ដា​ល់​​អន្តរ​ជាតិ​​ (AIBA)​ បាន​ប្រ​កា​ស​ថា​បម្រាម​របស់​ស​ហ​ព័ន្ធ​កីឡា​ប្រដាល់​​ឥណ្ឌា (IBF) នឹង​នៅ​តែ​បន្តសុ​ពល​ភាព​​ ពោល​គឺ​រហូត​ដល់សហ​ព័ន្ធ​នេះ​អាច​រក​បាន​មន្ត្រី​ស្អាត​ស្អំ​ និង​ស្មោះ​ត្រង់​មក​ធ្វើ​ជា​អ្នក​ដឹក​នាំ ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ លោក Ching-Kuo Wu ប្រ​ធាន​សមាគម AIBA​ បាន​បញ្ជាក់​ថា ៖ «​ក្នុងនាម​ជាប្រធាន​​ និងតាង​នាមឱ្យ​​សមា​ជិក​សមាគម​ទាំង​អស់ ខ្ញុំសូម​សម្តែង​នូវការ​សោក​ស្តាយ​ និង​​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ដែល​យើង​បាន​សម្រេចចិត្ត​បែបនេះ​ ។

សមា​គម​AIBA តែង​តែបាន​ចាត់​ទុក​ប្រ​ទេស​ឥណ្ឌា​ជា​សមា​​ជិក​ដ៏​សំ​ខាន់​នៅ​ក្នុង​គ្រួសាររបស់​យើង ។ ប៉ុន្តែ​សម្រាប់​ពួក​យើង​ វា​បាន​ក្លាយទៅ​​រឿង​ដែល​មិន​អាច​​ទ្រាំទ្រ​បាន ។ ​ការ​ឈឺ​ចាប់​ និងការ​រង​​ទុក្ខ​​ទោស​ដែល​បណ្តា​កីឡាករ​ប្រ​ដា​ល់​ ក៏​ដូចជា​គ្រួសារ​ប្រដាល់​នៅ​ប្រ​ទេស​ឥណ្ឌា​ទទួល​បានក្នុង​រយៈ​ពេល​កន្លង​មក​នៅ​ក្រោម​ការ​ដឹក​នាំ​ពី​​អតីតកាល​ក៏​ដូចជា​បច្ចុប្បន្ន​ បាន​បំ​ផ្លាញ​ដល់​មុខ​មាត់​ កិត្តិ​យស​ រួម​ទាំង​ចំ​ណាប់​អា​រម្មណ៍​របស់​មនុស្ស​ទូ​ទៅ​លើ​វិ​ស័យ​កីឡា​ប្រ​ដាល់​ក្នុង​ប្រ​ទេស​នេះ​»។

សូម​រំ​លឹក​ថា សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​ឥ​ណ្ឌា​បាន​ជាប់​បម្រាម​​​​​ចាប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ២០១២​ មក​ម៉្លេះ​ ពោល​គឺ​បន្ទាប់​ពី​សហ​ព័ន្ធ​នេះ​មិន​ប្រតិ​បត្តិ​តាម​និតិ​វិធី​ច្បាប់​​ឱ្យ​បាន​ត្រឹម​ត្រូវ​អំ​ឡុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក Abhay Singh Chautala​ធ្វើ​ជា​ប្រ​ធាន​ ។ មួយ​វិញ​ទៀត ការ​បោះ​ឆ្នោតឱ្យ​លោក​​Chautala ​ធ្វើ​ជា​ប្រ​ធាន​ស​មា​គម​កីឡា​អូឡាំពិក របស់​ឥណ្ឌាក្នុង​សប្តាហ៍​ជា​មួយ​គ្នាក៏​​​ បាន​នាំ​ឱ្យ​គណៈកម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិ​ព្យួរ​សមា​ជិក​ភាព​សមាគមអូ​ឡាំ​ពិក​ឥណ្ឌា ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ខែ​មុន គណៈកម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរជាតិបាន​លុប​ចោល​បម្រាម​នោះ​វិញ​ហើយ។

លោក Wu បាន​និយាយ​ថា ៖ «វាត្រូវបាន​គេ​​ជឿ​ថា​ មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​​ស្តារ​​មុខ​មាត់​ និង​ប្រ​ជា​ប្រិយ​ភាព​កីឡាប្រ​ដាល់នៅ​ប្រទេស​​ឥណ្ឌាឡើង​វិញ​​ គឺ​ត្រូវ​តែ​ស្វែង​រក​មនុស្ស​ស្អាត​ស្អំ ស្មោះ​ត្រង់​គួរ​ឱ្យ​ជឿ​ជាក់​បាន​ ជា​ពិសេស​អ្នក​ដែល​ស្រ​ឡាញ់​វិ​ស័យ​កីឡា​នេះ​មក​គ្រប់​គ្រង​ និង​ដឹក​នាំ»។ ដោយ​ឡែក​ សម្រាប់​បណ្តា​គ្រូ​បង្ហាត់​ និង​កីឡាករ​/កីឡាការិនី​ប្រ​ដាល់ឥណ្ឌាទាំង​អស់​នៅ​តែ​អាច​ទៅ​ចូល​រួម​ប្រ​កួត​ជា​លក្ខណៈ​អន្តរជាតិ​បាន​ ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ទង់​របស់​សមា​គម​កីឡាប្រ​ដាល់​អន្តរជាតិ (AIBA) ៕