ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះ​ទៅ​ World Cup 2014 របស់​ក្រុម​ក្រឡា​អុក​ក្រូ​អាស៊ី

11 ឆ្នាំ មុន

-ចូល​លេង​ World Cup 2014 ៈ ចំណាត់​ថ្នាក់​លេខ​២​មក​ពី​ពូល​ A បាន​ឡើង​មក​ដល់​ទី​នេះ​ដោយ​​សារ​ការ​លេង​វគ្គ​ Play Off ផ្តួល​ក្រុម​អីុ​ស្លង់​ ២-០ សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​ ។
-ក្តី​សង្ឃឹម​ពាន​រង្វាន់​ World Cup ៈ ដោយ​ស្ថិត​នៅ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេ​សីុល​ និង​ក្រុម​ខ្លាំង​ៗ​ដូច​ជា​ មុិក​សិុក​ និង​កាមេ​រូន​

-ចូល​លេង​ World Cup 2014 ៈ ចំណាត់​ថ្នាក់​លេខ​២​មក​ពី​ពូល​ A បាន​ឡើង​មក​ដល់​ទី​នេះ​ដោយ​​សារ​ការ​លេង​វគ្គ​ Play Off ផ្តួល​ក្រុម​អីុ​ស្លង់​ ២-០ សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​ ។
-ក្តី​សង្ឃឹម​ពាន​រង្វាន់​ World Cup ៈ ដោយ​ស្ថិត​នៅ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេ​សីុល​ និង​ក្រុម​ខ្លាំង​ៗ​ដូច​ជា​ មុិក​សិុក​ និង​កាមេ​រូន​ ក្រុម​ក្រូ​អាសីុ​សង្ឃឹម​ថា អាច​ឆ្លង​ចូល​ដល់​វគ្គ​១៦​ក្រុម​ ។
-ចំណាត់​ថ្នាក់​ FIFA ៈ លេខ​ ១៦
-គ្រូ​បង្វឹក​ ៈ Niko Kovac អតី​ត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ U21 មិន​សូវ​មាន​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ប៉ុន្មាន​ទេ ។
-វត្ត​មាន​ប្រកួត​បាល់​ទាត់​ពិភព​លោក​ ៈ ៤​លើក​ ។ លទ្ធ​ផល​ល្អ​គឺ​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ម្តង​​ កាល​ពី​ឆ្នាំ​១៩៩៨​ ។
-កីឡា​ករ​ឆ្នើម​ ៈ កីឡា​ករ​ខ្សែ​បម្រើ​២​រូប​ គឺ​កីឡា​ករ​ Luka Modric មក​ពី​ក្លិប​ Real M និង​កីឡា​ករ​ Ivan Ralitic មក​ពី​ក្លិប Sevilla ។ ចំណែក​ឯ​កីឡា​ករ​ខ្សែ​ប្រយុទ្ធមាន​បី​រូប​គឺ​កីឡា​ករ​ Eduardo ក្លិប Shakhtar កីឡា​ករ​ Nikica Jelavic ក្លិប Bayern និង​កីឡា​ករ​ Ivica Olic មក​ពី​ក្លិប Wolfsburg ។
-ប្រព័ន្ធ​លេង​ ៈ ៤-៤-២ (អាច​ប្រែ​ប្រួល​)
-ចំណុច​ខ្លាំង​ ៈ ខ្សែ​ប្រយុទ្ធ​ ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កីឡា​ករ​ Eduardo និង​កីឡា​ករ​ Ivica Olic
-ចំណុច​ខ្សោយ​ ៈ ខ្សែ​ការ​ពារ​តែង​តែ​ធ្វើ​ឱ្យ​មាន​ភាព​ចន្លោះ​ប្រហោង​ខ្លះ​ ។
-ការ​ចាប់​ពូល​ ៈ ក្រុម​ជម្រើស​ជាត​ិ​ក្រូ​អាសីុ​ ស្ថិត​ក្នុង​ពូល​ A រួម​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​​ប្រេ​សីុល​, កាមេ​រ៉ូន​ និង​មិុក​សិុក​ ។ ប្រកួត​បើក​ឆាក​ដំបូង​ត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេ​សីុល​ ថ្ងៃ​ទី​១៤​ ខែ​មិថុនា បន្ទាប់​មក​ត្រូវ​ជួប​ជាមួយ​ក្រុម​កាមេ​រូន​ និង​ចុង​ក្រោយ​ជួប​ជាមួយ​ក្រុម​មិុក​សិុក​ ៕