ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ ហ្វា​រ៉ា​​បញ្ជាក់​ពី​​គម្រោង​​ទៅ​ចូល​រួម​​ក្នុង​ព្រឹត្តិ​ការ​ណ៍ Glasgow Grand Prix ខែ​កក្ក​ដា​ខាង​​មុខ​​

11 ឆ្នាំ មុន

ម្ចាស់​ជើង​ឯក​​អូ​ឡាំ​ពិក​២ជំ​នាន់​ម៉ូ ហ្វារ៉ា​ បាន​បញ្ជាក់​ថា ខ្លួននឹង​​ទៅ​ចូល​រួម​ប្រ​កួត​ប្រ​ជែង​​ដណ្តើម​តំណែង​ជើង​ឯក​រត់​ប្រ​ណាំង​នៅ​ក្នុង​​​ព្រឹត្តិ​ការ​ណ៍​ Glasgow Grand Prix ដែល​នឹងរៀប​ចំធ្វើ​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ខាង​មុខលើ​ទឹក​ដី​ប្រទេស​ស្កុតឡែន ។ ព្រឹ​ត្តិ​ការ​ណ៍​នេះត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​តែ​២សប្តាហ៍​ប៉ុណ្ណោះ​ មុន​ព្រឹត្តិ​ការ​ណ៍​កីឡា Commonwealth Games ដែល​នឹង​ត្រូវ​រៀប​ចំ​នៅ​ទី​ក្រុង

ម្ចាស់​ជើង​ឯក​​អូ​ឡាំ​ពិក​២ជំ​នាន់​ម៉ូ ហ្វារ៉ា​ បាន​បញ្ជាក់​ថា ខ្លួននឹង​​ទៅ​ចូល​រួម​ប្រ​កួត​ប្រ​ជែង​​ដណ្តើម​តំណែង​ជើង​ឯក​រត់​ប្រ​ណាំង​នៅ​ក្នុង​​​ព្រឹត្តិ​ការ​ណ៍​ Glasgow Grand Prix ដែល​នឹងរៀប​ចំធ្វើ​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ខាង​មុខលើ​ទឹក​ដី​ប្រទេស​ស្កុតឡែន ។ ព្រឹ​ត្តិ​ការ​ណ៍​នេះត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​តែ​២សប្តាហ៍​ប៉ុណ្ណោះ​ មុន​ព្រឹត្តិ​ការ​ណ៍​កីឡា Commonwealth Games ដែល​នឹង​ត្រូវ​រៀប​ចំ​នៅ​ទី​ក្រុង Glasgow នេះផងដែរ ។ វា​ជា​លើក​ទី​១ហើយ​ដែល​ Glasgow ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិ​ការ​ណ៍​កីឡា​ធំ​ដល់​ទៅ​២ ។

កាលពី​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំពិក​រដូវ​ក្តៅ​ទី​ក្រុង​ឡុង​ដ៍​ ឆ្នាំ​២០១២​កន្លង​មក ម៉ូ​ ហ្វា​រ៉ា​​ ដណ្តើម​បាន​មេ​ដាយ​មាសចំនួន​២គ្រឿង​ក្នុង​នោះ​១គ្រឿង​លើ​វិញ្ញា​សារត់​ចម្ងាយ ៥ពាន់​ម៉ែត្រ​និង​១គ្រឿង​ទៀត​លើ​វិញ្ញារត់​ចម្ងាយ ១០​គី​ឡូ​ម៉ែត្រ ។ ចំណែក​ក្នុង​ព្រឹត្តិ​ការ​ណ៍​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក World Championships ​ឆ្នាំ ២០១៣​ អត្ត​ពលិក​អង់​គ្លេស​រូប​នេះ​ក៏​ធ្វើ​បាន​ល្អ​ដូច​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ផងដែរ​ ។

យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ព្រឹត្តិ​ការណ៍ Glasgow Grand Prix ខែកក្ក​ដា​ខាង​មុខ​នេះ​ ហ្វារ៉ា​​ មិន​ទាន់​បាន​កំណត់​វិញ្ញាដែល​ត្រូវ​ប្រ​កួត​នោះ​ទេ ។ អត្ត​ពលិក​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា ៖«Glasgow​ នឹង​ក្លា​យ​ជា​ផ្នែក​មួ​យ​​នៃ​ការ​បង្ហាញ​ខ្លួន​លើក​ដំប​ូង​រប​ស់​ខ្ញុំ​នៅ​ចំ​ពោះ​មុខ​​ហ្វូង​មនុស្ស​នៅ​ចក្រ​ភព​អង់​គ្លេស​សម្រាប់​ឆ្នាំ​២០១៤​​នេះ» ។ គេ​បាន​បន្ត​ថា ៖«បានបង្ហាញ​នូវ​សមត្ថ​ភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​ជា​ជន​រួម​ជាតិ​ គឺ​ពិត​ជា​រឿង​មួយ​អស្ចារ្យ​បំ​ផុត ។ ខ្ញុំ​កំពុង​រង់​ចាំការ​វិល​ទៅ​កាន់​ទី​នោះ​ជា​ថ្មី​ ជា​ពិ​សេស​ការ​ជួប​ជា​មួយ​អ្នក​គាំ​ទ្រ​ ។

នៅ​ក្នុង​លោក​នេះ​ គ្មា​ន​អ្វី​​អាច​ប្រៀប​ធៀប​​នឹងអ្នក​គាំ​ទ្រ​ជាជន​ជាតិ​ខ្ញុំ​បាន​នោះ​ទេ ។ ខ្ញុំ​​នឹង​​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​អាច​​​ដើម្បី​ទទួ​ល​បានអ្នក​គាំ​ទ្រ​បន្ថែម​ទៀត» ។ចំណែក​ម្ចាស់​ជើង​ឯក​ពិភព​លោក​រត់​ចម្ងាយ​៤០០​ម៉ែត្រ Christine Ohuruogu ក៏​នឹង​អម​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រ​កួត​ជា​មួយ​ម៉ូ ហ្វា​រ៉ា​ផង​ដែរ ៕