ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រថពាសដែក​ម្នាក់ ជិះ​ម៉ូតូ​ដួល​ពី​​យប់ ព្រឹក​ឡើង​ត្អូញ​​ចុក​ពោះ បងប្អូន​​យក​ខ្នើយ​ឱ្យ​កើយ​​ ប្រះ​​ខ្លួន​ដេក​​បន្តិច​​ដាច់ខ្យល់​ស្លា.ប់​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស អ​ង្គភាព​រថពាស​ដែ​កម្នា​ក់ បា​នជិះ​ម៉ូតូ​​ដួល​កាល​ពីយប់ ​​​ប៉ុន្តែ​ភ្លាមៗ​មិនអី​នោះ​ទេ​​ នៅ​ដើរ​បាន​ជា​ធម្មតា​ លុះ​​​ដេក​មួយ​យប់​រហូត​ដ​ល់ព្រឹក​ឡើង​ ត្រូវបា​នប​ងប្អូន​​​ហៅទៅ​​ផឹ​កស៊ី​ជាមួ​យ តែមិន​​ទាន់​បានផឹ​កផង​គ្រាន់​តែទៅដ​ល់ ត្អូញថាចុ​កពោះ ​​ពេល​នោះ​គេ​បា​នដាក់​ខ្នើយ​ឲ្យ​​សម្រាក​ហើយ​គ្រាន់​តែ​ ប្រះ​ខ្លួន​ដេ​កបាន​បន្តិច ក៍ស្រាប់តែ​ដាច់ខ្យល់ស្លា.ប់​ភ្លាមៗ ។

រាជធានី​ភ្នំ​ពេញ ៖ មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស អ​ង្គភាព​រថពាស​ដែ​កម្នា​ក់ បា​នជិះ​ម៉ូតូ​​ដួល​កាល​ពីយប់ ​​​ប៉ុន្តែ​ភ្លាមៗ​មិនអី​នោះ​ទេ​​ នៅ​ដើរ​បាន​ជា​ធម្មតា​ លុះ​​​ដេក​មួយ​យប់​រហូត​ដ​ល់ព្រឹក​ឡើង​ ត្រូវបា​នប​ងប្អូន​​​ហៅទៅ​​ផឹ​កស៊ី​ជាមួ​យ តែមិន​​ទាន់​បានផឹ​កផង​គ្រាន់​តែទៅដ​ល់ ត្អូញថាចុ​កពោះ ​​ពេល​នោះ​គេ​បា​នដាក់​ខ្នើយ​ឲ្យ​​សម្រាក​ហើយ​គ្រាន់​តែ​ ប្រះ​ខ្លួន​ដេ​កបាន​បន្តិច ក៍ស្រាប់តែ​ដាច់ខ្យល់ស្លាប់​ភ្លាមៗ ។

ហេតុការណ៍​​​​នោះ​បានកើ​តឡើង​កាល ​ពីវេ​លា​ម៉ោង​៨​និង២០នា​ទីព្រឹក ​ថ្ងៃទី០៥ មីនា ឆ្នាំ២០១៤ ​នៅចំណុ​ចបន្ទ​ប់ផ្ទះ​ជួល​ លេខ​៧ ​ស្ថិតក្នុ​ងភូមិផ្សារកំ​បូល ​សង្កាត់កំ​បូល ខណ្ឌពោធិ៍សែនជ័យ ។ ជនរ​ង​គ្រោះ​​ឈ្មោះ ​ជ័រ ​សាវិន​ អាយុ៥០​ឆ្នាំ ​ជាមន្រ្តីកងរាជ​អាវុធ​​ហត្ថលើ​ផ្ទៃប្រទេ​សអង្គ​ភាពរ​ថពាសដែក​​ ស្នាក់​នៅ​ក្នុងភូមិ​សេ​ប៉េ​សេ ​សង្កាត់​ទឹក​​ថ្លា ខណ្ឌសែ​នសុខ ​មានប្រពន្ធ​ឈ្មោះ​ ហង្ស ​សាមុ​​នី អាយុ៤​៣ឆ្នាំ ​មាន​ស្រុក​កំណើត ​នៅក្នុង​ភូមិ​ជើ​ងឆ្នុក​ ឃុំ​តាំង​ក្រាំង​​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម ។

តាម​ប្រភពព័ត៌​មានបាន​ឲ្យដឹង​ថា នៅ​មុនពេលកើ​តហេតុ​ បងប្អូន​ជ​នរង​​គ្រោះ​មានគ្នា៣​នាក់បា​ននាំគ្នា ​ផឹក​ស៊ីជុំគ្នា​​ ហើយ​ក៍បាន​ទូរស័ព្ទ​ហៅជន​រងគ្រោះ ឲ្យ​ទៅ​ចូល​រួម​ផឹក​ស៊ីជា​មួយ​ ពេលនោះ​ជនរង​គ្រោះបា​នជិះម៉ូតូ​១គ្រឿង​ម៉ាកវី​វ៉ា ពណ៌ខ្មៅ ពាក់​ស្លាក​លេខតា​កែវ​ 1A-​​4928 ទៅ​តាម​ការ​ហៅនោះ​ ។ លុះពេល​ទៅដល់​​មិនទាន់​បាន​ផឹកនៅ​ឡើយ​ទេ ​ជនរងគ្រោះបា​នអង្គុយនៅ​មាត់ទ្វារ ​ហើយ​ត្អូញ​ថា​​​​ចុក​ពោះ​ខ្លាំង​ណាស់ ​​ភ្លាមៗ​នោះ​​បង​ប្អូនបា​ន​នាំគ្នា ​យក​ខ្នើយ​​ដា​ក់ឲ្យ​គាត់​កើយ ​គាត់ក៍​បាន​ប្រះខ្លួន​ដេក ស្រាប់​តែបានដាច់ខ្យល់​ស្លាប់​ភ្លាមមួយរំពេចតែម្ដង។

ប្រភព​ដដែល​បាន​បន្ត​ថា ​​កាល​​ពី​វេលា​យប់​ថ្ងៃទី០៤ មីនា ជនរ​ងគ្រោះ​បានជិះម៉ូតូ​ចេញ​ពីធ្វើការ ហើយ​បាន​ធ្លាក់​ជង្ហុក​ដួ​ល ដោយ​ខ្លួនឯង ​ប៉ុន្តែ​ពេល​នោះ​មិន​មាន​បញ្ហា​អ្វីកើត​ឡើង​នោះទេ​​៕​​