រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់ និង របួស១១នាក់ ក្នុងនោះរបួសធ្ងន់០៧នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏០៦លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០៤ មីនា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើកខាងលើ បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង និងរថយន្តធុនតូច ០៣គ្រឿង ។
ប្រភពបានបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ គឺមកពីកត្តាល្បឿន ០៤លើក និងបត់គ្រោះថ្នាក់ ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ១០នាក់ ៕
ចែករំលែកព័តមាននេះ