រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅបានធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ទៅនឹងករណីប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីជាកម្មការនីម្នាក់ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ មីនា ២០១៤ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ក្នុងភួមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នៅពេលបានដឹងព័ត៌មាននៃការឃាត់ខ្លួននេះក្រុមអ្នកយកព័ត៌មានឱ្យស្ថាប័នកាសែតនិងទូរទស្សន៏មួយក្រុមបានចុះទៅយកព័តមាននេះក៏បានទៅដល់ប៉ុស្តិ៍ចោមចៅដែលជាកន្លែងជនសង្ស័យត្រូវបានឃាត់ខ្លួនមកសាកសួរ នៅពេលនោះស្រាប់តែលោកនាយប៉ុស្តិ៍ចោមចៅមិនបានសហការផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានទេ មិនតែប៉ុណ្ណោះលោកនាយប៉ុស្តិ័ថែមទាំងប្រើពាក្យសម្តីអសុរសមកលើអ្នកយកព័ត៌មានទៀតផងដែលមើលទៅហាក់ដូចជាមានអ្វីចង់លាក់បាំងព័ត៌មាននេះនិងកាន់តែធ្វើឱ្យមានការសង្ស័យផងដែរ។
អ្នកយកព័ត៌មានមិនបានដឹងច្បាស់អំពីអត្តសញ្ញាណជនសង្ស័យទេ ប៉ុន្តែបើតាមសាក្សីដែលត្រូវជាប្អូនរបស់ម្ចាស់ផ្ទះជួលកន្លែកកើតហេតុខាងលើបានឱ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានឡើងទៅបន្ទប់លេខ៣៤ជាន់ទី២ក្នុងបំណងចូលទៅរំលោភនារីកម្មការីដែលគេងនៅក្នុងបន្ទប់នោះ។ប៉ុន្តែដោយសារតែនារីនោះដឹងខ្លួនទាន់ក៏រត់ចេញមកខាងក្រៅបន្ទប់ស្រែកឆោឡោផ្អើលដល់អ្នកនៅទីនោះហើយក៏នាំគ្នាចាប់បានជនសង្ស័យយកទៅឱ្យប៉ូលីសប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅទាំងយប់។
បច្ចុប្បន្នជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទាំងយប់ហើយជនសង្ស័យក៏ត្រូវឃុំខ្លួននៅទីនោះផងដែរ។
ចែករំលែកព័តមាននេះ