ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​! ផាំង​ផ្លោង​ខ្ទាត​មនុស្ស​ទៅ​ស្លា.ប់​ក្នុង​វាលស្រែ​មួយ​រំពេច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​ស្លាប់​យ៉ាង​អាណោចអាធម្ម​ក្នុង​វាលស្រែ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ប្រហែលជា​ម៉ោង​៤​និង​០៥​នាទី​ទៀប​ភ្លឺ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន ត្រង់​ចំណុច​បង្គោល​ខ្សែភ្លើង​លេខ​០១៤៦-០១៤៧ ដែល​ស្ថិត​នៅ​លើ​គល់​ស្ពាន​ច្រេស​ខាងលិច ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈ្នួ​រ​មាន​ជ័យ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​ស្លាប់​យ៉ាង​អាណោចអាធម្ម​ក្នុង​វាលស្រែ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា​នេះ​ប្រហែលជា​ម៉ោង​៤​និង​០៥​នាទី​ទៀប​ភ្លឺ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្រៅ​ទីប្រជុំជន ត្រង់​ចំណុច​បង្គោល​ខ្សែភ្លើង​លេខ​០១៤៦-០១៤៧ ដែល​ស្ថិត​នៅ​លើ​គល់​ស្ពាន​ច្រេស​ខាងលិច ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រវាង​រថយន្ត​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ ។

សេចក្តីរាយការណ៍​បន្ត លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សឿ​ត ម៉ា​ប់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដូន​ល្វា ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប បើកបរ​គោ​យន្ត​កន្ត្រៃ​ម៉ាក KUBOTA RT 140 ពណ៌​ក្រហម​រ៉ឺ​ម៉ក​ដែក ។

លោក​អធិការ​បាន​បញ្ជាក់ បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក មុន​ពេល​កើតហេតុ​គោ​យន្ត​កន្ត្រៃ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដល់​ចំណុច​កើតហេតុ​លើ​គល់​ស្ពាន​ច្រេស​ខាងលិច ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើកបរ​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​បាន​បុក​ចំ​ពីក្រោយ​រ៉ឺ​ម៉ក​គោ​យន្ត បណ្តាល​ឲ្យ​គោ​យន្ត​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​បុក​គល់​ដើម​អាកា​ស្យ៉ា​ដាច់​ខាងឆ្វេង ចំណែក​អ្នកបើកបរ​ផ្លោង​ខ្ទាត​ទៅ​ស្លាប់​ក្នុង​វាលស្រែ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​គោ​យន្ត​កន្ត្រៃ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ