ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្ទឹងត្រែង ជំរុញ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​មូលដ្ឋាន

3 អាទិត្យ មុន

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​និង​កំពុង​សិក្សា និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់​ៗ​តាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​លើកកម្ពស់​សក្តានុពល​ទេសចរណ៍​ខេត្ត ​។…

ខេត្តស្ទឹងត្រែង​ ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​និង​កំពុង​សិក្សា និង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់​ៗ​តាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​លើកកម្ពស់​សក្តានុពល​ទេសចរណ៍​ខេត្ត ​។

គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​ប្រែក្លាយ​ផ្លូវ​ដី​ឱ្យទៅ​ជា​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​បេតុង រួម​ជាមួយ​ការ​សាងសង់​ស្ពាន​តូច​ៗ ប្រព័ន្ធ​បង្ហូរទឹក និង​ការ​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ទិស​ដៅ​ទេសចរណ៍​។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​មាន​ផែនការ​រៀបចំ​ចំណត​យានយន្ត​ឱ្យ​មាន​របៀបរៀបរយ ដើម្បី​ធានា​សុវត្ថិភាព និង​ផាសុកភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ។

ក្រៅពី​ការ​ស្ថាបនា​ផ្លូវ គម្រោង​នេះ​ក៏​រួម​បញ្ចូល ​នូវ​ការ​អភិវឌ្ឍ​សេវាកម្ម​ទេសចរណ៍​បន្ថែម រួម​មាន ​៖ រៀបចំកន្លែង​សម្រាកកាយ និង​កន្លែង​លក់​ផលិតផល​សហគម​ន៍​ ។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​នា​ពេល​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា​ ៖ «​ការ​អភិវឌ្ឍ​ផ្លូវ គឺជា​គន្លឹះ​យុទ្ធសាស្ត្រ​ក្នុង​ការ​បើក​ច្រក​សក្តានុពល​ទេសចរណ៍​។ កាលណា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​កាន់តែ​ច្រើន ដែល​ជា​កម្លាំង​ច​លករ​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​លក់ដូរ និង​សេវាកម្ម​ផ្សេង​ៗ»​ ។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ អាជ្ញាធរ​ខេត្ត​បាន​សង្កត់ធ្ងន់លើ​គោលការណ៍ «​អភិវឌ្ឍន៍​អម​ដោយ​ការ​អភិរក្ស​» ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ ដើម្បី​ធានា​បាន​នូវ​ចីរភាព​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​យូរអង្វែង​។

គម្រោង​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយ ក្នុង​កា​រត​ភ្ជាប់​បណ្តាញ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជំរុញ​ឱ្យ​ខេត្តស្ទឹងត្រែង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​តំបន់​ភូមិភាគ​ឦសាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ