ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ប្រេង​​ឈប់​ចត ម៉ូតូ​សង់​បុ.ក​ពីក្រោយ​​ស្លា.ប់​​យ៉ាងរន្ធត់​

3 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ខណៈ​ដែល​ជា​ម៉ូតូ​ម្នាក់ឯង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង​យ​សោរ​សូ​គី​មិច​ដែល​កំពុង​តែ​ឈប់​ចត​អម​ផ្លូវជាតិ​លេខ ៤​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​បុរស​ម្នាក់​ជា​ម៉ូតូ​បុក​រថយន្ត​ដឹក​ប្រេងសាំង​យា​ហោ​សូ​គី​មិច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩០ ទៅ​លេខ​៩១…

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ខណៈ​ដែល​ជា​ម៉ូតូ​ម្នាក់ឯង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង​យ​សោរ​សូ​គី​មិច​ដែល​កំពុង​តែ​ឈប់​ចត​អម​ផ្លូវជាតិ​លេខ ៤​យ៉ាង​ពេញទំហឹង​។

ហេតុការណ៍​បុរស​ម្នាក់​ជា​ម៉ូតូ​បុក​រថយន្ត​ដឹក​ប្រេងសាំង​យា​ហោ​សូ​គី​មិច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩០ ទៅ​លេខ​៩១ ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​០១ គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ​សឿ​ន សា​រ៉េ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​លាំងជ័យ​ចាស់ ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ជ្រុល​ទៅ​បុក រថយន្ដ​ដឹក​ស៊ីទែន​ប្រេងសាំង​យីហោ​សូ​គី​មិច ០១​គ្រឿង ម៉ាក​CHENG LONG ពណ៌​សលាយ​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-8488 សន្ដោង​សឺ​មី​រ៉ុ​ម៉ក​ពាក់​ផ្លា​ក​លេខ​4A-4171 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​កៅស៊ូ​ខាងស្ដាំ​ដៃ ស្រប​ទិស​គ្នា​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​នៅ​កន្លែង ឈ្មោះ (​សឿ​ន សា​រ៉េ​ន​) ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ជាប់​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ យក​សព​ទៅ​តម្កល់​ទុក​នៅ​វត្ត​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទទួល​បុណ្យ​តាម​ប្រពៃណី​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា​ក្រោយ​កើតហេតុ​ចំពោះ​វត្ថុ​តាង​ទាំង​០២​គ្រឿង នគរបាល​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ