ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់របរ ៦ យ៉ាង​ក្នុងផ្ទះ​ដែល​បង្ក​ហានិភ័យ​មហារី.ក

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ប្រើប្រាស់​របស់របរ​ចាស់​ៗ​មួយ​ចំនួន​ក្នុងផ្ទះ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព និង​ជំងឺមហារីក​លំពែង​តាម​រយៈ​ការ​បញ្ចេញ​សារធាតុពុល​។ របស់របរ​ទាំង ៦ យ៉ាង​ដែល​អ្នក​គួរ​ប្រយ័ត្ន​មាន​ដូច​ជា ប្រអប់​ជ័រ​ដាក់​អាហារ​ដែល​ប្រើ​ហួសកំណត់​លើស​ពី ៣ ខែ ក្តារ​ចិញ្ច្រាំ​ឈើ​ដែល​ចាស់​ខូច…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ប្រើប្រាស់​របស់របរ​ចាស់​ៗ​មួយ​ចំនួន​ក្នុងផ្ទះ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព និង​ជំងឺមហារីក​លំពែង​តាម​រយៈ​ការ​បញ្ចេញ​សារធាតុពុល​។

របស់របរ​ទាំង ៦ យ៉ាង​ដែល​អ្នក​គួរ​ប្រយ័ត្ន​មាន​ដូច​ជា ប្រអប់​ជ័រ​ដាក់​អាហារ​ដែល​ប្រើ​ហួសកំណត់​លើស​ពី ៣ ខែ ក្តារ​ចិញ្ច្រាំ​ឈើ​ដែល​ចាស់​ខូច និង​មាន​ផ្សិត សៀវភៅ​ឬ​កាសែត​ចាស់​ៗ​ដែល​បង្ក​ការ​បំពុល​ខ្យល់ កំសៀវ​ដាំទឹក​ដែល​មាន​ច្រេះ​និង​ប្រើ​លើស​ពី ៣ ឆ្នាំ សារធាតុ​គីមី​លាង​សម្អាត​ដែល​មាន​សមាសធាតុ​ពុល​ហួត​ចូល​ក្នុង​ខ្យល់ និង​អាហារ​សល់​ដែល​ទុក​ក្នុង​ទូទឹកកក​លើស​ពី ៣ ថ្ងៃ​។

ដើម្បី​ការពារ​សុខភាព អ្នក​គួរ​ចៀសវាង​ការ​ប្រើប្រាស់​របស់របរ​ចាស់​ខូច​ទាំងនេះ និង​តាមដាន​រោគ​សញ្ញា​ដូច​ជា ឈឺ​ចុកចាប់​ពោះ​ផ្នែក​ខាងលើ ស្រក​ទម្ងន់​ខុសធម្មតា ស្បែក​និង​ភ្នែក​ប្រែជា​លឿង រួម​ជាមួយ​ការ​ផ្លាស់​ប្តូរ​ពណ៌​ទឹកនោម និង​លាមក​។ ការ​លុប​បំបាត់​ទម្លាប់​ប្រើប្រាស់​របស់របរ​ចាស់​ៗ​ទាំងនេះ គឺជា​វិធី​សាមញ្ញ​ដើម្បី​ការពារ​សុខភាព និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ដ៏​គ្រោះថ្នាក់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ