ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​៣​នាក់​ ធ្វើសកម្មភាព​ធា.ក់​និង​កា.ប់​ប្ល.ន់​ម៉ូតូ ​របួ.សម្នាក់ គេច​ខ្លួន​ជាង​១០​ថ្ងៃ​ ត្រូវអស់លក្ខណ៍

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចោរប្លន់​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​យុវជន​ដែល​ជា​កម្មករ​រោងចក្រ​ម្នាក់ កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល ហើយ​ជន​រង​គ្រោះ​ក្រោក​ប្រវាយប្រតប់​តដៃ​វិញ ក៏​ត្រូវ​ក្រុម​ចោរ​កាប់ បណ្ដាល​ឲ្យ​រង​របួស​រយះ​ខ្នង​យ៉ាងដំណំ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ​៖ ចោរប្លន់​១​ក្រុម​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​យុវជន​ដែល​ជា​កម្មករ​រោងចក្រ​ម្នាក់ កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល ហើយ​ជន​រង​គ្រោះ​ក្រោក​ប្រវាយប្រតប់​តដៃ​វិញ ក៏​ត្រូវ​ក្រុម​ចោរ​កាប់ បណ្ដាល​ឲ្យ​រង​របួស​រយះ​ខ្នង​យ៉ាងដំណំ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ។ បន្ទាប់​មក​បាន​គេចខ្លួន​បាន​ស្រមោល លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​៣​នាក់ និង​រត់​រួច​ម្នាក់ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២៨ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ចោរប្លន់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៣​នាក់​នោះ​រួម​មាន ១,​ឈ្មោះ រ័​ត្ន វណ្ណៈ ហៅ អា​ហ្សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ៣,​ឈ្មោះ សា​វុត សុ​ភី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​២​នាក់​នេះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​លេខ​២៨ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​ការ​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣,​ឈ្មោះ វី ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង អ្នក​ទាំង​៣​នេះ​ពុំ​មាន​សារធាតុ​ញៀន​នោះ​ទេ ។ កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ,​ស្លាក​លេខ​ម៉ូតូ​១​បន្ទះ​លេខ​បាត់ដំបង ចំនួន​០១​បន្ទះ 1AZ-3798 និង​ទូរស័ព្ទ​ចំនួន​០២​គ្រឿង រីឯ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ណា​ក់ អាយុ​២៥​ឆ្នាំ កំពុង​រត់គេច​ខ្លួន ។

ដោយឡែក​យុវជន​រង​គ្រោះ​ឈ្មោះ សៅ រៀម អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​ការ​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម៉ូតូ​របស់​ជន​រង​គ្រោះ​រូប​នេះ​មិន​ត្រូវ​បាន​ចោរ​យក​ទៅ​លក់​នៅឡើយ​ទេ និង​ត្រូវ​បាន​នគរបាល​រក​ឃើញ​យក​មក​វិញ​ហើយ ប៉ុន្តែ​ក្រុម​ចោរ​បាន​ដោះ​យក​ស្លាក​លេខ​ទៅ​លក់​បាត់​ហើយ ។

នគរបាល​បាន​ប្រាប់​ថា ហេតុការណ៍​ធាក់​និង​កាប់​ប្លន់​យក​ម៉ូតូ​ខាងលើ​នោះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​២២​និង​០០​នាទី​យប់ នៅ​តាម​មហាវិថី​ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ )​ស្ថិត​នៅ​ក្នុងភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ដោយនៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1MK-1210 ត្រឡប់​មក​ពី​ផ្ទះ​មិត្ត​ស្រី​នៅ​ឯ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ឆ្ពោះទៅ​កាន់​បន្ទប់​ជួល​នៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ជិះ​ដល់​ត្រង់​ចំណុច​ភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ ក៏​ត្រូវ​ចោរ​១​ក្រុម​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ទៅ​ពីក្រោយ​អែបជិត រួច​ធាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ក្រោក​ប្រវាយប្រតប់​តដៃ​វិញ ក៏​ត្រូវ​បាន​ក្រុម​ចោរ​កាប់​បណ្ដាល​ឲ្យ​របួស​រយៈ​ខ្នង​យ៉ាងដំណំ ហើយ​ក្រុម​ចោរ​ក៏​បាន​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ លុះដល់​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គង​ន​យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ស្វែងរក​ម៉ូតូ​របស់​ខ្លួន​វិញ ព្រមទាំង​វែក​រកមុខ​ក្រុម​ចោរប្លន់​ខាងលើ​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​បន្ថែម​ថា បន្ទាប់​មក ដោយ​មាន​បញ្ជារ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​លោក​វរសេនីយ៍ឯក ជឹ​ម​ស៉ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ។ លោក​វរសេនីយ៍ទោ ជាង ហុ​ក​សែ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​បើ​ការ​ស្រាវ​ជ្រា​ជ្រាវ​ដុតដៃដុតជើង​ដើម្បី​បង្ក្រាប​ក្រុម​ចោរប្លន់​ទាំងនោះ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថែម​ទៀត​ថា ក្រោយមក​ក៏​កំណត់​បាន​មុខសញ្ញា​ក្រុម​ចោរ ហើយ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ខាងលើ​បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ចោរ​បាន​៣​នាក់​ខាងលើ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២៨ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​នាំ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ហើយ​ចោរ​បាន​សារភាព​ប្រាប់​នគរបាល​ថា ពួក​ខ្លួន​មាន​គ្នា​៤​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ​ពី​យុវជន​រង​គ្រោះ​ខាង​ល​ល​ប្រាកដ​មែន ក្រោយមក​បាន​យក​ទៅ​ទុក​នៅ​បន្ទប់​ជួល​របស់​ឈ្មោះ រ័​ត្ន វណ្ណៈ ហៅ អា​ហ្សា រួច​ដោះ​យក​តែ​ស្លាក​លេខ​ម៉ូតូ ទៅ​លក់​ក្នុង​តម្លៃ​២៥​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ