ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតីជាតិនិយមនៅជាយដែន៖ អាជីវករផ្សារព្រំថ្មី ខេត្តប៉ៃលិន រួមគ្នាធ្វើពហិការឈប់លក់ទំនិញថៃ និងឈប់ចាយលុយបាត១០០%

4 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២៦ អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រួម​មាន​ប្រជា​ការពារ​ភូមិ មេ​ភូមិ កម្លាំង​ប៉ុស្តិ៍​នគរបាល…

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា ឆ្នាំ​២០២៦ អាជ្ញាធរ​មូលដ្ឋាន​នៃ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រួម​មាន​ប្រជា​ការពារ​ភូមិ មេ​ភូមិ កម្លាំង​ប៉ុស្តិ៍​នគរបាល និង​រដ្ឋបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​កម្លាំង​សហការ​ចុះ​ណែនាំ​ពន្យល់​ដល់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រំ​ថ្មី ដែល​មា​នទី​តាំងនៅ​ជាប់​ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​ដោយ​បន្ត​ធ្វើ​ពហិការ​បញ្ឈប់​ការ​លក់ដូរ​​ និងរបស់ប្រើប្រាស់​ទំនិញ​ថៃ និង​បញ្ឈប់​ការ​នាំ​ចូល​ផលិតផល​ថៃ​មក​លក់​នៅ​លើ​ទីផ្សារ​ជាប់​ព្រំដែន​នេះ​ជា​ដាច់ខាត​ ជា​ពិសេស​គឺ​បញ្ឈប់​ការ​ចាយប្រាក់​បាត​(​ថៃ​) ដោយ​ងាក​បែរមក​ចាយប្រាក់​ខ្មែរ​(​រៀល​)​វិញ ដើម្បី​លើកកម្ពស់​រូបិយប័ណ្ណ​ជាតិ​ ។

បើ​តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ខាង​ក្រុមការងារ​តែងតែ​ប្រកាស​តាម​មេក្រូ​ជា​រឿយ​ៗស្តី​អំពី​ការ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ជា​ពិសេស ​អាជីវករ​ឲ្យ​នាំ​គ្នា​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់ ឬ​លក់ដូរ​ផលិត​ផល​ថៃ​និង​បញ្ឈប់​ការ​ចាយ​លុយ​បាត​(​ថៃ​) នៅ​ក្នុង​ផ្សារ​នេះ​តទៅ​ទៀត ព្រោះ​យើង​ចង់​លើក​តម្លៃ​ការ​ផលិត​ចេញពី​ប្រទេស​យើង ប្រជាជន​យើង​កុំ​ឲ្យ​ខាង​ប្រទេស​ជិត​ខាង គេ​មើលងាយ​យើង​ហើយ​នេះ​ ជា​ការ​ឈឺចាប់​ពី​ការ​ឈ្លានពាន​ទឹកដី​របស់​យើង​ ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​លួចលាក់​នាំ​ចូល​ទំនិញ​របស់​ថៃ នៅ​តាម​បន្ទាត់​ព្រំដែន​ ក៏​​សូម​បញ្ឈប់​ជា​បន្ទាន់ បើ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​បាន​មិន​លើកលែង​ឡើយ​ ។ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ផ្សារ​ព្រំដែន​នេះ​កន្លង​មក ​មុន​កើតសង្គ្រាម​រវាង​កម្ពុជា​-​ថៃ គេ​សង្កេត​ឃើញ​ទាំង​ប្រជាពលរដ្ឋ​ និង​អាជីវករ​ចាយ​តែ​ប្រាក់​បាត​(​ថៃ​)​ទេ ហើយ​ការ​និយាយ​តម្លៃ​ក៏​​គេ​គិត​ជា​ប្រាក់​បាត​ដែរ​ដូច​ជា​បន្លែ​១​គីឡូ​៣០​បាត ជាដើម​តែ​ឥឡូវ​សឹងតែ​១០០%​ទៅ​ហើយ ​ទាំង​ការ​និយាយ​ទាំង​ការ​ចាយ ​គឺ​សុទ្ធតែ​ប្រើ​ជា​ប្រាក់​រៀលទាំង​អស់នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ជាយ​ដែន​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឈ្លានពាន​ពី​ភាគី​ថៃ​ខ្លាំង​ណាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ