សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រដ្ឋាភិបាលបានកំពុងធ្វើកំណែទម្រង់មុខងារស្ថាប័ន ហើយក្រោយពិនិត្យ និងសិក្សាស៊ីជម្រៅនៅ១៦ក្រសួងស្ថាប័នលទ្ធផលចេញហើយ ។
សម្តេចធិបតីបានបញ្ជក់ថា «មកដល់ម៉ោងនេះ ក្រោយការពិនិត្យ១៦ ក្រសួងស្ថាប័ន យើងមានគម្រោងនៅក្នុងការកែសម្រួលកាត់បន្ថយ ៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាននៅតាមបណ្តក្រសួងទាំងនេះ ។ ហើយការកាត់បន្ថយ និងកែសម្រួលនេះ មិនមែនចេះតែធ្វើទេ គឺមានការពិភាក្សា មានហេតុមានផល មានការចាំបាច់ មានការកែតម្រូវមុខងារជាដើម » ។ ជាមួយគ្នានោះ សម្តេចធិបតី បានបញ្ជាក់បន្តថា ការកែទម្រង់នេះមិនទាន់បញ្ចប់ទេ គឺនឹងនៅបន្តធ្វើបន្តទៅទៀត ។
សម្តេចធិបតីបានបញ្ជាក់បន្តទៀតថា «ការកែសម្រួលនេះ គឺមានយន្តការច្បាស់លាស់ និងមានភាពចាំបាច់ ផ្អែកតាមស្ថានភាពជាក់ស្តែង និងតម្រូវការពិតប្រាកដ តាមការរីកចម្រើននៃបច្ចេកវិទ្យា និងប្រសិទ្ធភាពការងារ ដោយក្រសួងខ្លះរក្សាដដែល ក្រសួងខ្លះបន្ថយ ។
សម្តេចធិបតី បានបន្តថា ការកែសម្រួលការងារ គឺមិនយកមនុស្សជាគោលទេ គឺយកប្រព័ន្ធការងារ ហើយការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នតួនាទីភារកិច្ច គឺផ្អែកលើលទ្ធផលជាគោល ។ សម្តេចធិបតីបានបន្តថា «កែទម្រង់រស់ មិនកែទម្រង់គឺស្លា.ប់» មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ៕
ចែករំលែកព័តមាននេះ